ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។
        តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រឺក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-4632 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម(ក្បាលនាគ)បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខ និងកាងផ្នែកខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តមិនអាចបន្តទៅមុខបាន តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner