លទ្ធផលលឿនពេក! បើករថយន្តលឿនពេក វ៉ាក់អើជាមួយរថយន្តផ្សេង ក៏ទាញចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង សំណាងគ្មានអ្នករបួស
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ រថយន្ដដឹកអេតចាយមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន មិនប្រយ័ត្ននៅផ្លូវបែកជាបួន ហើយគេចពីរថយន្ដផ្សែងកំពុងឆ្លងផ្លូវ ក៏បួងរេចង្កូតក្រឡាប់ផ្ងារជើងម្ខាង ចាក់សំភារៈអេតចាយពេញផ្លូវ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។