យុវជនត្រូវសម្រេចចិត្តឲ្យបានល្អ នឹងត្រៀមខ្លួនពង្រីងយកឈ្នះ ក្នុងការបោះឆ្នោតជ្រើសតំណាងរាស្រ្តនីតិកាលទី៦
Mc: សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ត្រូវ រៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីណ្តើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកមេដឹកនាំប្រទេស ដែលមានគំនិតអភិវឌ្ឍន៍ ការគិតគូរដល់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច ជាពិសេស ការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមានសុខសន្តិភាព គឺមានការអភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែធូធារ ។
ឯកឧត្តមប្រធាន លើកឡើងថា ដោយរាជរដ្ឋាភិបាលនៅក្នុងអណត្តិមុនៗ ក៏ដូចក្នុងពេលបច្ចប្បន្ន គឺបានគិតគូរ ណាស់អំពីការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ ក្នុងនោះការអភិវឌ្ឍន៍ផ្នែកចំណេះដឹង បានយុវជនកម្ពុជា ជា យុវជនពោពេញទៅដោយសក្តានុពល ក្នុងការចូលរួមជាមួយសង្គម និងការបញ្ចេញមតិយោបល់ផ្សេងៗ ដូច្នេះនាឱកាស បោះឆ្នោតរយៈពេលខាងមុខ យុវជនត្រូវជួយគៀងគរ និងបង្ហាញដល់ប្រជាពលរដ្ឋ អំពីការគិតគូ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ផ្សេងៗរបស់រាជរដ្ឋាភិបាល និងត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត តាមយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា គឺពង្រីកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដោយឈរ មូលដ្ឋានជោគជ័យជាបន្ត ។
ឯកឧត្តម ជាប ដាវុធ បានបន្តថា ដោយផ្អែកលើមូលដ្ឋានអនុវត្តកិច្ចការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានពង្រឹងកិច្ចការពារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការជម្រុញបន្តអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានខ្លាំងក្លា ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកិច្ចការពារ បង្ការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត អំពីការបង្កើតចលនាណាមួយ ដែលបង្ក ភាពវឹកវរក្នុងសង្គមជាដើម ដូច្នេះសូមប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ត្រូវ រៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្តិ ឲ្យគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីណ្តើមយកជ័យជំនះ ជូនគណបក្ស ប្រជាជនកម្ពុជា៕