រថយន្តស្ទារិចបើកបុកបង្គោលស្លាកសញ្ញាបង្ហាផ្លូវបណ្តាលអោយរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តទំនងជាស្រវឹងធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបណ្តាលអោយរងការខូចខាតបាក់បង្គោអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
​  ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩​ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខសាលាបឋមសិក្សាបឹកកេងកង​ តាមបណ្តោយផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន​រាជធានីភំ្នពេញ​។
​  តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិច​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AG 0925 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបន្ថោយល្បឿនបណ្តាលអោយបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
​   ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner