ក្រុមហ៊ុនផលិតរថយន្តFord បិទរោងចក្រ ដោយសារបុគ្គលិកផ្ទុកជំងឺកូវីដ១៩

អត្ថបទដោយ៖

ក្រុមហ៊ុនផលិតរថយន្ត Ford កាលពីថ្ងៃពុធ ទី២០ ខែឧសភា បានបិទរោងចក្រដំឡើងរថយន្តរបស់ខ្លួនចំនួនពីរនៅសហរដ្ឋអាមេរិក​ បន្ទាប់ពីអ្នកធ្វើការនៅក្នុងរោងក្រដំឡើងរថយន្តដ៏ធំរបស់អាមេរិកមួយនេះ ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក លោកស្រី Kelli Felker។

អ្នកនាំពាក្យរូបនេះបញ្ជាក់ ការបិទកន្លែងដំឡើងរថយន្តនៅក្នុងក្រុង Dearborn រដ្ឋMichigan គឺបន្ទាប់បុគ្គលិករបស់ទីតាំងដំឡើងរថយន្តខាងលើនេះ មានផ្ទុកជំងឺកូវីដ១៩។ ដោយឡែករោងចក្រដំឡើងរថយន្តនៅក្នុងរដ្ឋ Chicago ត្រូវបានបិទដោយសារតែមិនមានវត្ថុធាតុគ្រប់គ្រាន់ក្នុងប្រតិបត្តិការដំឡើងរថយន្ត ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាវត្ថុធាតុដើមក្នុងផ្នែកណាមួយ ដែលមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់នោះទេ។

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលក្នុងនោះក៏មានក្រុមហ៊ុនរថយន្តFord ផង បានចាប់ផ្តើមបើកដំណើរការប្រតិបត្តិការដំឡើងរថយន្តរបស់ខ្លួនឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីផ្អាកដំណើរការមួយរយៈដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុន ផលិតរថយន្តរបស់សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការមួយចំនួន ដូចជាការពិនិត្យកំដៅរបស់បុគ្គលិក តម្រូវឲ្យប្រើម៉ាស់ និងក្បាំងមុខ និងរក្សាគម្លាតសង្គមក្នុងពេលធ្វើការងារជាដើម៕

ប្រភព៖ Reuters

ads banner
ads banner
ads banner