ថ្ងៃនេះ​ ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​! ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

អត្ថបទដោយ៖
Hak Sarath

​គ​.​ជ​.​ប​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​មាន​រយៈពេល​ត្រឹមតែ​១​៩​ថ្ងៃ​ប៉ុណ្ណោះ​។​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​ ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ថា​ ​គ​.​ជ​.​ប​។​
​គ​.​ជ​.​ប​ ​បានឲ្យ​ដឹង​ថា​ ​ដើម្បី​បម្រើ​ការ​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​គ​.​ជ​.​ប​ ​បាន​រៀបចំ​ការិយាល័យ​ផ្តល់​សេវា​នៅ​តាម​សាលាឃុំ​ ​សង្កាត់​ទាំង​ ​១​ពាន់​៦​៤​៦​នៅ​ទូទាំង​ប្រទេស​។​
​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ដែល​កើតមុន​ ​ឬ​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៣​ ​ត្រូវ​មាន​អត្តសញ្ញាណ​ប​ណ្ណ​។​ ​បើមិនទាន់​មាន​អត្តសញ្ញាណ​ប​ណ្ណ​ទេ​ ​ត្រូវ​ទៅកាន់​សាលាឃុំ​ ​សង្កាត់​ ​ដើម្បី​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​ចុះឈ្មោះ​បោះឆ្នោត​។​
​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចុះឈ្មោះ​រួចហើយ​ ​មិន​តម្រូវ​ឲ្យ​ចុះ​ទៀត​នោះ​ឡើយ​ ​តែ​ត្រូវ​ទៅ​ពិនិត្យមើល​តើ​ឈ្មោះ​របស់​ខ្លួន​ ​នៅ​មាន​ក្នុង​បញ្ជី​ដែរ​ឬទេ​? ​ការពិនិត្យ​ឈ្មោះ​នេះ​ ​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ទៅកាន់​ឃុំ​ ​សង្កាត់​ ​ឬ​អាច​ចូល​ទៅ​រក​ឈ្មោះ​តាម​គេហទំព័រ​របស់​ ​គ​.​ជ​.​ប​ (​h​t​t​p​s://​voter​list​.n​e​c.​go​v​.k​h​)​។​
​សូម​រំលឹក​ថា​ ​ការ​ចុះឈ្មោះ​បោះឆ្នោត​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ ​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នា​ឆ្នាំ​២​០​២​២​ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២​០​២​៣​។​ ​ប្រសិនបើ​មិនបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​ ​គ​.​ជ​.​ប​ ​ទេ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នោះ​ឡើយ​។​
​គ​.​ជ​.​ប​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ដែល​កើតមុន​ ​ឬ​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៣​ ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់​ៗ​គ្នា​។​
​សូម​បញ្ជាក់​ថា​ ​គ​.​ជ​.​ប​ ​តែង​បាន​រៀបចំ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​មាន​អាយុ​គ្រប់​ ​១​៨​ឆ្នាំ​ ​អាច​ចូលរួម​បោះឆ្នោត​បាន​។​ ​គ​.​ជ​.​ប​ ​បានឲ្យ​ដឹង​ថា​ ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ ​ត្រឹម​ឆ្នាំ​២​០​១​៩​ ​មាន​ប្រជាពលរដ្ឋ​ចុះបញ្ជី​បោះឆ្នោត​ ​ចំនួន​ ​៨​លាន​៦​សែន​២​ម៉ឺន​៩​ពាន់​៣​៥​៧​នាក់​៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner