រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន ជជែកគ្នាយកត្រូវរៀងខ្លួន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយរវៀងរថយន្តម៉ាកព្រូស បុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតតែភាគីទាំងសងខាងបានជជែកយកត្រូវរៀងខ្លួន។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្តុបទួលទំពូង តាមបណ្តោយផ្លូវលេខ១៦៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូង ទី១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ ពណ៍ ពាក់ស្លាកលេខស្វាយរៀង3A 2368 បានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់កន្លែងកេីតហេតុដោយភ្លេីងស្តុបនៅពណ៌ខៀវក៏បន្ថែមល្បឿនទៅមុខទៀតភ្លាមនោះក៏មានរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 3152 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែខាងមុខយ៉ាងដំណំ។

បេីតាមភាគីខាងរថយន្តព្រូសបានឲ្យដឹងថា ដោយសារតែភ្លេីងស្តុបអតិ្ថភាពខាងគាត់ខៀងទេីបគាត់បន្ថែមល្បឿនហេីយក៏ជ្រុលបុករថយន្តហ៊ីយ៉ានដាយបែបនេះតែម្តង។ ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលតែដោយសារតែភាគីខាងរថយន្តហ៊ីយ៉ាន់ដាយមិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តព្រូសទៅជួសជុលដេីម្បីបញ្ចប់រឿង៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner