កម្ពស់ទឹកនៅទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ឡើងដល់កម្រិតប្រកាសអាសន្នហើយ

អត្ថបទដោយ៖
ធី ដា

ខេត្តឧត្តរមានជ័យ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ១៩តុលាឆ្នាំ២០២០ កម្ពស់ទឹកនៅទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង បានកើនឡើងជាបន្តបន្ទាប់រហូតដល់កម្រិតប្រកាសអាសន្ន ដោយទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង។ 

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាយកាត់តួរទំនប់ប្រវែង២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាចំពោះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner