កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅថ្ងៃនេះ បានបន្តស្រកចុះ១តឹកបើប្រៀបធៀបទៅនឹងល្ងាចថ្ងៃ១៨តុលា

អត្ថបទដោយ៖
ធី ដា

ក្រសួងធនធានទឹក៖ យោងតាមក្រសួងធនធានទឹកនៅព្រឹកថ្ងៃ១៩តុលានេះ បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក កម្ពស់ទឹកខាងមុខទ្វារ ៥ម៉ែត្រ៤០សង់ទីម៉ែត្រ ស្រកចុះ ១ម៉ែត្រ២៧សង់ទីម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦ម៉ែត្រ៦៧សង់ទីម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។  ក្រសួងក៏បានបញ្ជាក់ថា នៅព្រឹកថ្ងៃ១៩តុលាឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner