សត្វពស់ថ្លានដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះយកមកលែងនៅក្នុងតំបន់ការពារអភិរក្សភ្នំនាងកង្រី
កំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ដែលជាសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ដែលប្រជាត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរស្រុកកំពង់លែង ធ្វើការដោះលែងចូលព្រៃធម្មជាតិភ្នំនាងកង្រី ដែលការពារដើម្បីអភិរក្សបន្តពូជបង្កើតកូនឡើងវិញ ។ សត្វពស់ថ្លាន់ដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជនេះត្រូវជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើការដោះលែងចូលទៅក្នុងបឹង និងព្រៃធម្មជាតិនៅថ្ងៃទី២៣ មិថុនា២០២០ នៅចំណុចតំបន់ការពារ និងអភិរក្សព្រៃសហគមន៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងនៅថ្ងៃទី២៣ មិថុនា២០២០នេះ ថាសត្វពស់ថ្លាន់ទាំង៤ក្បាលនេះ មានទម្ងន់១៥គីឡូក្រាម លោកបានទួលពីប្រជាពលរដ្ឋដែលបានចិញ្ចឹមតាំងពីតូចៗមកម្ល៉េះ តែមិនហ៊ានយកទៅលែនៅទីណាដោយខ្លាចគេចាប់ទើបពួកគាត់យកមកប្រគល់អោយលោក ដូច្នេះលោក បានប្រគល់ទៅអោយកំលាំងជំនាញ រដ្ឋបាលជលផលខេត្តដើម្បីយកទៅលែងនៅក្នុងព្រៃសហគមន៍ភ្នំនាងកង្រី ខណៈដែលសត្វពស់ថ្លាន់កំពង់រងការជិតផុតពូជដើម្បីធ្វើការថែរក្សាការពារអោយប្រភេទសត្វល្មូន ដ៏កម្រ និងជិតផុតពូជនេះមានឱកាស់រសនៅដោយក្តីសុខសាន្ត និងបន្តពូជឡើងវិញ ។
នាយខណ្ឌរដ្ឋបាលជលផលធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ សូមកុំចាប់សត្វ ដ៏កម្រខាងលើ និងជិតផុតពូជខាងលើនេះផងដែរ ។ សូមបញ្ជាក់ថាការចាប់សត្វ និងធ្វើអាជីវកម្មលើសត្វព្រៃជាអំពើល្មើស និងច្បាប់ហើយ និងមានទោសទណ្ឌទៀតផងដែរ ៕ ដោយ សុក្ខារិន