ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ជូនដល់ជនពិការ ២ខ្នង និងនិវត្តន៍ជន ២ខ្នង ក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រគល់ផ្ទះ ៤ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ជូន២ខ្នង ក្នុងដល់គ្រួសារជនពិការ និង២ខ្នងក្នុងទៀតប្រគល់ជូននិវត្តជនល្នុងស្រុកកំពង់ត្រឡាច ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះចំនួន ០៤ខ្នង ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ក្រោមអធិបតីភាព អភិបាលរងខេត្តកំពង់ឆ្នាំង លោក ហេងពិទូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល គណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត រួមជាមួយ មេបញ្ជាការសឹងរងខេត្ត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តមសេនីយ៍ទោធនធឿន, ស្នងការនគបាលខេត្តកំពង់ឆ្នាំង អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តសេនីយ៍ទោ ខូវលី , អភិបាលស្រុកកំពង់ត្រឡាច និង ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួម សរុប១៦៥នាក់ ។
អំណោយផ្ទះចំនួន០៤ ខ្នងបានប្រគល់ជូន០៤គ្រួសារ ៖
១. លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររ៉ូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
២. លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀត ផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
៣. លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
៤. លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំតាជេស ស្រុកកំពង់ត្រឡាច ។
ក្នុងឱកាសនេះអភិបាលរងខេត្តកំពង់ឆ្នាំងលោក ហេង ពិទូ បានមានមតិសំណេះសំណាល សួរសុខទុកបងប្អូន អតីត យុទ្ធជន និង សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចេះបង្កបង្កើន ផល ដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ បានធូធានិងត្រូវចេះធ្វើអនាម័យដោយលាងដៃ និងសាប៊ូឬអាកុលពិសេសការចំអិនអាហារអោយបាបឆ្អិនល្អត្រឹមត្រូវ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។
ក្នុងនោះផងដែរអំណោយដែលជាសម្ភារៈ និងថវិកា ជូនក្នុង១គ្រួសារៗ ទទួលបាន ថវិកា ៣០០,០០០៛ , អង្ករ ២បេ , មី ១កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ ២យួរ , ត្រីខ ២យួរ ,ដើមស្វាយ ដើមដូង និង មាន់បួនក្បាល ។ នៅបញ្ចប់ពិធី អភិបាលរងខេត្ត ក៏បានជូនពរដល់អង្គពិធី ទាំងអស់សូមជួបប្រទៈនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ ៕ ដោយ៖ សុក្ខារិន