លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​គ្រួសារ​ ​G​a​lax​y​ N​a​vat​r​a​ ​ចុះ​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ

​បន្ទាយ​មានជ័យ​៖​ ​បន្ទាប់ពី​បាន​បរិច្ចាគ​ថវិកា​រ​រហូត​ទៅដល់​៦​០​ម៉ឺន​ដុល្លារ​ ​តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​កម្ពុជា​ ​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​នេះ​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​គ្រួសារ​ ​G​a​lax​y​ N​a​vat​r​a​ ​ដែល​មាន​តារា​ចម្រៀង​ល្បី​ៗ​ដូចជា​លោក​ ​ព្រាប​ ​សុវត្ថិ​ ​លោក​ ខេ​ម​ ​និង​កញ្ញា​ ​តន់​ ​ច​័ន្ទ​សី​ម៉ា​ ​ជាដើម​នោះ​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ ​នៅ​ស្រុក​មង្គល​បុរី​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​


​អំណោយ​ដែល​ក្រុម​គ្រួសារ​ ​G​a​lax​y​ N​a​vat​r​a​ ​នាំ​យកទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ ​ក្នុង​នោះ​រួម​មាន​អង្ករ​៥​០​តោន​ ​និង​គ្រឿង​បរិភោគ​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​កំពូល​តារា​ចម្រៀង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​លោក​ ខេ​ម​ ​និង​កញ្ញា​ ​តន់​ ​ច​័ន្ទ​សី​ម៉ា​ ​ក៏​គេ​ឃើញ​មានវត្តមានក្នុង​ពិធី​នោះ​ផង​ដែរ​ ​។​ ​សកម្មភាព​នេះ​បញ្ជាក់ឲ្យឃើញថា​ ​គឺជា​ទឹកចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ​ ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ ​ពិសេស​នោះ​ ​គឺជា​ការចូលរួម​ចំណែក​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​។​


​សូម​ជម្រាប​ថា​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​លោក​ឧកញ៉ា​ទើបបាន​បរិច្ចាគ​ថវិកា​រហូតដល់​៦​០​ម៉ឺន​ដុល្លារ​ជូន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ដើម្បី​យកទៅ​ប្រើប្រាស់​ជួយសង្គ្រោះ​ពលរដ្ឋ​ ​ដែល​រងទុក្ខ​ដោយសារ​ទឹកជំនន់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner