មនុស្ស២៥នាក់ស្លាប់ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០នេះ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញទិន្នន័យផលប៉ះពាល់ ខូចខាតដោយសារជំនន់ទឹកភ្លៀង គិតចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃ១៩តុលាឆ្នាំ២០២០នេះ។ បាយការណ៍បានបង្ហាញថា ទឹកជំនន់បានប៉ះពាល់១៩រាជធានី ខេត្ត ស្មើនឹង៩១ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ ខេត្តដែលរងនូវទឹកជំនន់រួមមាន ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, រាជធានីភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមាជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្ដាល, កំពង់ឆ្នាំង និងកំពង់ធំ។
ទឹកជំនន់បានប៉ពាល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺន៨ពាន់៥៦គ្រួសារ ស្មើនឹង៣១ម៉ឺន២ពាន់២២៤នាក់។ ប្រជាជនដែលត្រូវបានជម្លៀសដោយសារទឹកជំនន់ មានប្រមាណពាន់៣៤៩គ្រួសារ ស្មើនឹង៣ម៉ឺន៧ពាន់៣៩៦នាក់។ ប្រជាពលរដ្ឋដែលស្លាប់ដោយសារទឹកជំនន់មានចំនួន២៥នាក់។
ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ៧ម៉ឺន៣ពាន់៧២០ខ្នង និងបានខូចខាត៥៦ខ្នង, សាលារៀនដែលលិចទឹកមានប្រមាណ៥៦៨កន្លែង, ស្រូវលិចទឹកមានប្រមាណ២១ម៉ឺន៣ពាន់២៨៩ហិចតា និងដំណាំរួមផ្សំលិចទឹក៧ម៉ឺន៩ពាន់៨៨៨ហិចតា។ ទឹកជំនន់ក៍បានធ្វើឲ្យផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប្រវែង៣៩៣គីឡូម៉ែត្ររងផលប៉ះពាល់ ផ្លូវលំជនបទលិចទឹកប្រវែង១ពាន់៤៦៧គីឡូម៉ែត្រ, ទំនប់ប៉ះពាល់ប្រមាណ២៤គីឡូម៉ែត្រ, ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពប្រវែងជិត២៤៣គីឡូម៉ែត្រផងដែរ៕


