ផ្លូវជាតិលេខ៤ នឹងបើកដំណើរការឡើងវិញនៅយប់នេះ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៤ នឹងបើកដំណើរការឡើងវិញនៅយប់នេះ ចាប់ពីម៉ោង១២៖០០នាទីយប់តទៅ ដើម្បីជួយសម្រួលការដឹក​ជញ្ជូនទំនិញឡើងវិញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះ ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការបើកដំណើរការឡើងវិញនេះ ដោយសារពិនិត្យឃើញថា ស្ថានភាពទឹកនៅលើ​ផ្លូវជាតិលេខ៤នេះ មានការស្រកចុះ ជាមួយគ្នានេះ ក៏ដើម្បីជួយសម្រួលកុំឲ្យមានការកកស្ទះទំនិញ ដែលត្រូវដឹកចេញមកពី​កំពង់ផែក្រុងព្រះសីហនុ ចូលមកក្នុងរាជធានីភ្នំពេញផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ ​បានបន្ថែមទៀតថា ដោយឡែកសម្រាប់ផ្លវជាតិលេខ៣ និងផ្លូវជាតិលេខ៥ នៅមិនទាន់អាច​បើក​ដំណើរការវិញបានទេ រង់ចាំមើលស្ថានភាពទឹកបន្តទៀតសិន ដូចនេះពលរដ្ឋដែលដឹកទំនិញពីប៉ោយប៉ែត ទៅកាន់រាជ​ធានីភ្នំពេញ ត្រូវដឹកតាមផ្លូវជាតិលេខ៦បន្តទៀតសិន រង់ចាំទឹកស្រកបន្តិចសិន ដើម្បីបើកដំណើរការផ្លូវជាតិលេខ៥វិញ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner