ក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានពិនិត្យបញ្ចប់អត្តសញ្ញាណកម្មគ្រួសាររងផលប៉ះពាល់ដោយសារកូវីដ-១៩

 

ភ្នំពេញៈ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និង ពិភាក្សា លើបញ្ជីរឈ្មោះប្រជាពលរដ្ឋដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលទទួលរងផលប៉ៈពាល់ដោយសារជម្ងឺ COVID-១៩ នៅរដ្ឋបាលសង្កាត់ ។

 

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌជ្រោយចង្វារ រួមទាំងក្រុមការងារដែលមានដូចជាៈ លោក ប៉ាត់ អ៊ែល ចៅសង្កាត់, លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់, ជាមេភូមិ អនុភូមិ សមាជិកភូមិ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សរុប២៤ នាក់

 

បានពិនិត្យរួមគ្នាលើបញ្ជីឈ្មោះប្រជាពលរដ្ឋយ៉ាងម៉ត់ចត់តាមរយៈការលើកជាយោបល់ និងអនុម័តសំរេចដោយការលើកដៃទៅលើមុខសញ្ញាក្រីក្រដែលបានចុះសម្ភាសន៍រួច ។

 

តាមសេចក្តីរាយការណ៍របស់ក្រុមការងារបច្ចេកទេសដែលបានចុះសម្ភាសន៍ និងរបាយការណ៍របស់លោក ប៉ាត់ អ៊ែលចៅសង្កាត់កោះដាច់បានបញ្ជាក់ថា មកដល់ពេលនេះការធ្វើបច្ចុប្បន្នភាពបានធ្វើឡើងចំនួន៣លើក ដែលលើកទី១ធ្វើឡើងដោយក្រសួងផែនការ ។ តែ២លើកនេះជាការធ្វើឡើងដោយក្រុមការងាររួមនឹងរដ្ឋបាលសង្កាត់ បានបន្តសម្ភាសន៍ និងពិនិត្យជីវភាពជាក់ស្តែងដល់លំនៅដ្ឋាន ព្រមទាំងបានរកឃើញជាលទ្ធផលសរុបទាំងពីរលើកចុងក្រោយនេះ មានចំនួន ១៤៩ គ្រួសារ ក្នុងនោះលើកទី១ មាន៤៤គ្រួសារ និងលើកទី២ មាន៩៧គ្រួសារ ។

 

នៅក្នុងឱកាសនេះដែរ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ ឯកឧត្តម ណុប ចាន់ណារិន្ទ បានជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល ដល់មន្ត្រីចុះធ្វើសម្ភាសន៍ និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងថ្នាក់ជាតិ សង្កាត់ ភូមិ ដែលបានសហការខិតខំចុះធ្វើសម្ភាសន៍ទៅតាមការដាក់ពាក្យរបស់ពលរដ្ឋក្រីក្រក្នុងភូមិទាំង៥ ហើយការធ្វើសម្ភាសន៍ទៀតសោតគឺមន្ត្រីយើងមានបទពិសោធន៍ធ្លាប់បានរៀនសូត្រ ពីក្រសួងផែនការ ស្របទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល និងការជំរុញទាមទារឲ្យខាងតែបានពីលោកជំទាវ ម៉ែន សំអន ក្នុងការចុះធ្វើបច្ចុប្បន្នភាពនេះ ឲ្យមានសុក្រិត្យភាព មិនប្រកាន់ព័រណសម្បុរ និងនិន្នាការនយោបាយនោះឡើយ ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner