លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយសប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃអង្គារ ៤កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។

ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើង បានបំពេញការងារ ការពារនូវជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនអោយមាន បងប្អូនណាម្នាក់ស្លាប់ដោយជំនន់ទឹកភ្លៀងនេះឡើយ ជាងនេះទៅ ទៀតកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើងបានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ធ្វើយ៉ាងណាកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ ៖

១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣. ត្រូវគោរព តួនាទី ភារកិច្ច  ។

អំណោយដែលត្រូវទទួលរួមមាន ៖
– ទឹកសុទ្ធ ឱរ៉ាល់ ៥០កេស , ទឹកក្រូច ៥០កេស , ទឹកត្រី ៣០ យួរ , ទឹកស៊ីអ៉ីវ ៣០ យួរ  រួមទាំង ថវិកា ៧០ម៉ឺនរៀល  សំរាប់ទ្រទ្រង់ក្នុងមូលដ្ឋានផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner