ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ពាន់២៧៦ករណី និងការស្លាប់ថ្មីមានចំនួន១៦៩នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី, ថៃ, វៀតណាម, និងប្រទេសកម្ពុជា ។ប្រទេសដែលមានការស្លាប់ថ្មីមាន៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន២ប្រទេស គឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៣ពាន់៦០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦ម៉ឺន៨ពាន់៨៤២ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១១៧នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន២ពាន់៧៣៨នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៦០៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៦ម៉ឺន ៧៧៥ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៦៩០នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់១៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៧ពាន់២០៥ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៣៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩១៤នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៨៦៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន១ពាន់៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៩០នាក់។
នៅក្នុងប្រទេសសឹង្ហបុរីក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់៩២១ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧០០ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៤០ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៥ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៥ម៉ឺន១ពាន់៤០១ករណី, និងការស្លាប់មាន២ម៉ឺន៦៥៣នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤០លានករណី, និងការស្លាប់មានជាង១លាន១២ម៉ឺននាក់។