អ្នកតំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ អំពាវនាវអោយសមាជិកក្រុមប្រឹក្សាសង្កាត់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អនៅរដូវជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
AMS

ឯកឧត្តម កែប ជុតិមា សមាជិកគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ គ្រូបង្រៀន ប្រជាការពារភូមិ​និងកងម្លាំងចំនួន១១៥នាក់ ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់មូលដ្ឋានត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពន្លឿនដោះស្រាយនូវកង្វល់ សំណើសំណូមពរ ឲ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ នៅសាលាសង្កាត់ព្រៃស នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្តម កែប ជុតិមា  បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនក្នុងនោះវិស័យកសិកម្មគឺជាវិស័យអទិភាពដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យនេះអោយមានការីកចម្រើនឡើងដើម្បីថែរក្សាស្ថិរភាពស្បៀងអាហារ និងលើកស្ទូយជីវភាពប្រជាពលរដ្ឋនៅអំឡុងពេលការីករាលដាលជំងឺកូវីដ១៩នៅក្នុងតំបន់និងសកលលោក ។

ឯកឧត្តមបានបន្តថា ការខិតខំនេះបានបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើការដាំដុះស្រូវអោយទាន់ពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅអោយមានជីវភាពល្អប្រសើរ ។ឯកឧត្តមបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ក្នុងឳកាសនោះដែរឯកឧត្តម កែប ជុតិមា បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នាបន្តចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចេះថែរក្សាសុខភាពគឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានជាប់ជាប្រចាំទោះបីជាកម្ពុជាមានអត្រាឆ្លងកូវីដ-១៩ទាប ត្រូវរក្សាការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ឯកឧត្តម កែប ជុតិមា បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខណ្ឌ សង្កាត់ លោកគ្រូ អ្នកគ្រូប្រជាការពារនិងមន្ត្រីកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលាក្នុងជំនន់ទឹកភ្លៀងនាពេលកន្លងមក។ទន្ទឹមនឹងនោះឯកឧត្តម បានផ្តាំផ្ញើរដល់អជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ជួយដោះស្រាយការលំបាក់របស់ប្រជាពលរដ្ឋនូវជំនន់ទឹកភ្លៀងដែលបានកំពុងលិចលុងផ្ទះសម្បែងជួបការលំបាកយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាល និងកាកបាទក្រហមបានដោះស្រាយសំភារៈ និងគ្រឿងឧបភាគបរិភោគជួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងបន្ទាន់បានមួយរយៈ។

បន្ទាប់មកឯកឧត្តម កែប ជុតិមា បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ គ្រូបង្រៀន ប្រជាការពារភូមិ​ និងកងម្លាំងចំនួន ១១៥នាក់​ដោយក្នុងម្នាក់ៗទទួលបានថវិកា​ ១០០.០០០ រៀល ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner