ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានណែនាំដល់មន្ត្រីទើបទទួលការតែងតាំងថ្មី ឱ្យបន្តសហការក្នុងការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ឋភាព និងបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែស្អិតរមួតថែមទៀត
សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ពិធីប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការចំនួន៤រូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានវត្តមាន លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើននាក់់បានចូលរួមផងដែរ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានណែនាំ និងជំរុញដល់មន្ត្រីទើបទទួលមុខតំណែងថ្មី ក្នុងពេលបំពេញការងារភារកិច្ចត្រូវឈរលើគោលការភាពជាអ្នកដឹកនាំល្អ គោរពច្បាប់បទបញ្ញតិ លិខិតបទដ្ឋាននានាឱ្យបានខ្ជាប់ខ្ជួន និងត្រូវតម្កល់ឧត្តមប្រយោជន៍រួមក្នុងមន្ទីរជាធំ អនុវត្តន៍ឱ្យបានសកម្មផុលផុសនូវគោលនយោបាយ កម្មវិធីជាតិ ផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល។ រក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ ក្រមសិលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ស្អាតស្អំនិងជាអ្នកបំរើការងារដ៏មានប្រសិទ្ឋភាពព្រមទាំងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។
លោក ទា គឹមសុទ្ឋ មានប្រសាសន៍ថា៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តែងតែធ្វើការផ្លាស់ប្តូរទទួលភារកិច្ច និងមុខដំណែងទៅតាមតម្រូវការ និងភាពចាំបាច់ជាក់ស្តែងរបស់មន្ទីរ និងអង្គភាព ជាពិសេសដើម្បីបំពេញបន្ថែមនូវភាព ទំនេរនៃមុខដំណែងការងារ ហេតុននេះក្នុងនាមជាថ្នាក់ដឹកនាំការិយាល័យ អនុការិល័យក្តី គប្បី រៀបចំផែនការសកម្មភាពការងារ ស្របតាមការណែនាំរបស់មន្ទីរ បង្កើនការទំនាក់ទំនងរវាងមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ធានាឱ្យបាននូវសាមគ្គីភាព ឯកភាព សហការ និងចូលរួមគ្រប់សកម្មភាពឱ្យបានខ្លាំងក្លា។
១-មន្ត្រីទើបទទួលបានមុខដំណែងថ្មីបាន ការប្តេជ្ញាចិត្តថានឹង ខិតខំ បំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្រោមការចង្អុលបង្ហាញពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២-ជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពរីកចម្រើនជាងមុន ដើម្បីចូលរួមការអនុវត្ត ន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់និតិកាល ទី៦នៃរដ្ឋសភា ជាពិសេសពង្រឹងការ អនុវត្តច្បាប់លើផ្នែកគុណភាព និងសុវត្ថិភាពនៃជី និងថ្នាំកសិកម្ម។
៣–បង្កើនប្រសិទ្ធិភាពនៃការងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកំណើន ផលិតកម្មកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។
៤-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រួបរួម កម្លាំងជាឆ្លងមួយhដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងរក្សា នូវកិត្យានុភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៥–បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងជាមួយអជ្ញាធរដែនដី មន្ទីរអង្គភាព និងដៃគូ អភិវឌ្ឍន៍នានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាពិសេសមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា៖តាមដីកាស្តីពីការទេងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តសៀមរាបលេខ០១៧/២០ដកតត ចុះហត្ថលេខាថ្ងៃទី១០ខែមិថុនាឆ្នាំ២០១០ដោយ ឯកឧត្តម អភិបាលខេត្ត ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន៣រូបឱយកាន់មុខដំណែងនៅក្នុងរចនាសម្ព័ន្ឋមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ៖
១- លោក សាំង សុផល អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម តែងតាំងជាប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។
២- លោក តាន់ ជាយុទ្ធថា មន្រ្តីនៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម តែងតាំងជាអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។
៣- លោក ខិ ចាន់ប៊ុណ្ណារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើ ព្រះដាក់ តែងតាំងជាអនុប្រធានការិយាល័យ នីតិកម្មកសិកម្ម។ និងប្រគល់ភារកិច្ចជូន៖៤- លោក ស៊ី ស៊ាប មន្រ្តីនៃការិយាល័យផ្សព្វផ្សាយកសិកម្ម ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ការិយាល័យផ្សព្វផ្សាយកសិកម្ម៕ ដោយ ស៊ាន សុផាត