វគ្គផ្សព្វផ្សាយស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី ខេត្តនៅបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ដោយយោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៣ អនក្រ.បក ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី ខេត្ត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោធសរសើរ និងវាតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនឌមន្ទីរសុខាភិបាលខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលាចំពោះកិច្ចការដែលបានលើកឡើងខាងលើ ក៏ដូចក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងបានឆ្លៀតពេលវេលាដ៏មមាញឹកនេះ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការៀបចំលិខិតបទដ្ឋានគតិយុទ្ត និងកិច្ចការចាំបាច់នានាពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ ការរៀបចំពិធីផ្សព្វផ្សាយនេះឡើងពិតជាមានសារសំខាន់ណាស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការសំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារៈកិច្ចរបស់ខ្លួនលើការគ្រប់គ្រង កាចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកអោយរដ្ឋបាលខេត្ត។
ម៉្យាងវិញទៀត នេះជាការដាក់អោយអនុវត្តន៍នូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសារធារណៈដ៏សំខាន់ មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធអំណាច និងកាទទួលខុសត្រូវពីក្រសួងសុខាភិបាល មកអោយរដ្ឋបាលខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការផ្ល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តផងដែរ៕ ដោយ៖ ឃិន គន្ធា