មូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​​​មេគង្គ-ឡានឆាង ឆ្នាំ២០២០ ប្រទេសចិនបានផ្ដល់ថវិកា៧លាន២សែន​ ២ម៉ឺន៥ពាន់៤រយដុល្លារសំរាប់គម្រោងកម្ពុជាចំនួន២០

 

 

ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដី​ការបរទេស ​និង​​សហ​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ​ នៃ​ព្រះរាជាណាចក្រកម្ពុជា  និង​ឯកឧត្ដម  វ៉ាង វិនធាន ឯកអគ្គ​រដ្ឋ​ទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ​ប្រចាំ​កម្ពុជា​ នឹង​អញ្ជើញ​​ចុះ​ហត្ថ​​​លេខា​លើកិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​

 

បត្តិ​ការ​​​​មេគង្គ-ឡានឆាង ឆ្នាំ២០២០  សំរាប់គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ​ និងផ្តល់មូលនិធិ ដែលមាន​​ទឹក​​ប្រាក់​​ចំ​នួន​៧.២២៥.៤០០,០០ដុល្លារអាមេរិក( ៧លាន២សែន​ ២ម៉ឺន៥ពាន់៤រយដុល្លារ)ភាគច្រើនគ្របដណ្តប់​​​ទៅលើសកម្មភាពនានាពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម

 

 បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

 

ថ្លែងក្នុងឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ថីប្រាក់ សុខុន បានបញ្ជាក់ថា៖ បើ​ទោះបី​ជា​មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ១៩ ក៏ដោយ  ក៏កិច្ចសហប្រតិបត្តិការកម្ពុជាចិន​ទាំងកម្រិតទ្វេភាគី និង

 

ពហុភាគី គឺ​នៅតែរក្សាបាននូវភាពសំខាន់  ដោយប្រទេសចិន បានចាត់ទុកប្រទេសកម្ពុជា ជាអាទិភាពចម្បងក្នុងការចូលរួមចំណែកគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាច​​សាហាវនេះនិងកាត់បន្ថយ​​ផលប៉ះពាល់សេដ្ឋកិច្ច​-សង្គម។ ជាក់ស្ដែងគ្រឿងបរិក្ខារប្រឆាំងនឹងជំងឺរាតត្បាត​​ និងអ្នកជំនាញវេជ្ជសាស្ត្រ ត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយនាវាដឹកជញ្ជូនត្រូវបានចាត់ចែងជាពិសេសដើម្បីធានា​នូវ​លំហូរនៃវត្ថុធាតុដើម សម្រាប់ផលិតកម្មឧស្សាហកម្មរបស់កម្ពុជាផងដែរ។

 

    ទាក់ទងនឹងមូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​​​មេគង្គ-ឡានឆាង នេះដែរ ប្រមុខការទុតកម្ពុជា ក៍បានបញ្ជាក់ដែរថា៖ ស្ថិតក្នុងពេលវេលាដ៏លំបាកនៃការរាតត្បាតជាសកលនេះ​ ​ពិធីចុះហត្ថលេខា​​របស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាង​ជាថ្មីនូវមូលដ្ឋាន​ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-​សង្គមរបស់បណ្តាប្រទេសមេគង្គឡានឆាង តាមរយៈ ការ​បង្រួមគម្លាត​នៃការអភិវឌ្ឍ ​​​ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក ​​និងការ​​ពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបឱ្យ​កាន់តែប្រសើរឡើង ​​ទៅនឹងតម្រូវការរបស់ប្រជាជន​​យើង​​

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner