ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃវគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុន D-Network គឺជាវគ្គមួយដ៏សំខាន់ ដើម្បីបណ្តុះគ្រាប់ពូជសម្រាប់ក្រុមហ៊ុន បុគ្គល និងសង្គម ឆ្ពោះទៅរកភាពជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃវគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុន D-Network World Wide គឺជាវគ្គមួយដ៏សំខាន់ ដើម្បីបណ្តុះគ្រាប់ពូជសម្រាប់ក្រុមហ៊ុន សម្រាប់ បុគ្គល និងសម្រាប់សង្គមឆ្ពោះទៅរកភាពជោគជ័យ ។ ការថ្លែងរបស់ ឯ ឧ រដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីបិទ សិក្ខាសាលា ក្រោមប្រធានបទ ទំនាក់ទំនងការនិយាយជាសាធារណៈ និងការស្វែងរកការគាំទ្រអោយ មានប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយមានសិក្ខាកាម ៥១នាក់ចូលរួម នៅទីស្នាក់ការក្រុមហ៊ុន D-Network World Wide  កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ឯ ឧ ខៀវ កាញ្ញារិទ្ធ បានកោតសរសើរចំពោះក្រុមហ៊ុន Network World Wide ដែល បានបង្កើតវគ្គនេះ ដើម្បីផ្តល់ចំណេះដឹង ជំនាញសម្រាប់បុគ្គលិកអោយមានវិជ្ជាជីវៈត្រឹមត្រូវ ច្បាស់ លាស់ ក្នុងការស្វែងរកចំណូលអោយបានច្រើន តាមរយៈការទំនាក់ទនង ប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពខ្ពស់ ។ ឯ ឧ រដ្ឋមន្រ្តី មានប្រសាសបន្តថា មនុស្សគ្រប់រូបត្រូវការទំនាក់ទំនងជាចាំបាច់ ពីព្រោះយើងអាចស្វែងយល់បានកាន់តែច្បាស់ និងមានភាពស្និតស្នាល តាមរយៈការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ជាជាងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជា Facebook Switter Telegram…..។

ដោយឡែកលោក ណាត់ថាភុង ប៊ុនសារ៉ាម ប្រធានក្រុមហ៊ុន D-Network World Wide បានថ្លែងអំណរគុណចំពោះ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញ្ញារីទ្ធ ដែលបានឧទ្ទេសនាមវាគ្មិនដ៏ល្អ មកចែក  រំលែកបទពិសោធន៍ និងបង្រៀនដល់សិក្ខាកាមជាបុគ្គលិករបស់ក្រុមហ៊ុននាពេលនេះ ជាពិសេស ឯ ឧ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមផងដែរ ។  សូមបញ្ជាក់ថា ក្រុមហ៊ុន D-Network World Wide គឺជាក្រុមហ៊ុនមួយផ្តល់ឱកាស ឱ្យធ្វើអាជីវកម្ម ជាប្រព័ន្ធ លក់បណ្តាញ សំរាប់លើផលិតផលរបស់ឌីណិតវើក ក្នុងការរកប្រាក់ ចំណូល ផ្ទាល់ និងភាគរយ ដែលក្រុមហ៊ុនផ្តល់ជូន ។

ក្នុងនោះក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល ជំនាញ ជាច្រើនដើម្បីជាទន់ និងចំណេះដឹង ជួយធ្វើអោយគេអាចធ្វើអាជីវកម្ម ដោយជោគជ័យខ្លួនឯង លើ ទីផ្សារលក់ផលិតផល ដែលអាចរកចំណូលចាប់ ពី១ពាន់ដុល្លា រហូតដល់៥ពាន់ដុល្លា ហើយអ្នកខ្លះអាចឈានដល់១ ម៉ឺនដុល្លាក្នុងមួយខែទៀតផង ហើយបច្ចុប្បន្នក្រុមហ៊ុន D-Network World Wide មានសមាជិកជាង២ម៉ឺនលេខកូដ បន្ទាប់ពីមានវត្តមាន៧ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner