សម្រស់ខេត្តកែបដែលអ្នកទេសចរមិនអាចមើលរំលងបាន

ខេត្តកែបជាខេត្តប្រកបដោយសក្តានុពលនិងជាទីចំណាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តទេសភាពសមុទ្រ។​ខេត្តកែប​មានផ្ទៃសមុទ្រធំល្វឹងល្វើយ ផ្ទៃទឹកខៀវស្រងាត់ ខ្យល់ផាត់ត្រជាក់កាយាដែល​ភ្ញៀវទេសចរណ៍ទាំងឡាយនឹងបានរសាយអារម្មណ៍ភាពតានតឹងជាក់ជាពុំខាន នៅពេលឈានជើងទៅដល់តំបន់សមុទ្រធម្មជាតិស្រស់បំព្រងនៃខេត្តជាប់សមុទ្រមួយនេះ។

នៅពេលឈានជើងចុះឆ្នេរខ្សាច់វែងអន្លាយ និងខ្យល់បក់ផាត់តិចៗមកប៉ះនឹងរាងកាយទើបយើងដឹងថាហេតុអ្វីបានជាមនុស្សភាគច្រើននិយាយថា កែបគឺជាសមុទ្រស្ងប់ស្ងាត់។
នៅតាមឆ្នេរ រលកសមុទ្របោកបក់តិចៗជាងនៅកន្លែងដទៃ ហើយយើងស្ទើរតែមិនចង់ជឿថា នេះគឺជាឆ្នេរសមុទ្រ។

នៅថ្ងៃរសៀលបន្ដិច អ្នកអាចចេញទៅឆ្នេរ គយគន់បណ្ដាទូកនេសាទត្រីតូចធំ ឬទូកដឹកអ្នក​ទេសចរណ៍ចុះឡើងទៅកាន់កោះ ហាប់បីដូចជាពិធីអ្វីមួយដែលមានការជួបជុំគ្នា។សមុទ្រកែប គឺជាជម្រើសមួយដ៏អស្ចារ្យសម្រាប់ការដំណើរកំសាន្ដនាថ្ងៃឈប់សំរាកពីការងារ៕

ads banner
ads banner
ads banner