ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក

របាយការណ៍ជាតិលើកទី៤ ដាក់ជូនអនុសញ្ញាស្តីពីជីវៈចម្រុះ ក្រសួងបរិស្ថាន ឆ្នាំ២០១០ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន​បង្ហាញ​វត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ​  (vascular plants) ២៣០៨ ប្រភេទ  ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ​ចំនួន​ទៀត​ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែល​បាន​កំណត់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ ៣៩ ប្រភេទ សត្វស្លាប៣៦ ប្រភេទ ឧរង្គសត្វ១៣ ប្រភេទ រុក្ខជាតិតូចៗ ៣៨ ប្រភេទ និង ថលជលិក ១ ២ប្រភេទ។

តំបន់ការពារធម្មជាតិលើក​ដំបូង​នៅប្រទេសកម្ពុជា បានបង្កើតទ្បើងដោយប្រកាសឆ្នាំ១៩២៥ គឺឧទ្យានខាងបុរាណវត្ថុវិទ្យាអង្គរ ​ដែលជាឧទ្យានជាតិមុន​គេ​បង្អស់​នៅ​​តំបន់​អា​ស៊ី​អាគ្នេយ៍។ ក្រោយបញ្ចប់ សង្គ្រាមស៊ីវិលរាំរ៉ៃមក តំបន់ការពារធម្មជាតិត្រូវបានបង្កើតទ្បើងនៅ ឆ្នាំ១៩៩៣ និងបន្តរហូតដល់ខែតុលា ឆ្នាំ២០២០ នេះ ប្រព័ន្ធតំបន់ការពារធម្មជាតិទាំងអស់មាន ៦៨ កន្លែងដែលក្នុងនោះរួមមាន៖​ ឧទ្យានជាតិចំនួន​១១ តំបន់ ដែនជម្រកសត្វព្រៃចំនួន ១៩ តំបន់ តំបន់ការពារទេសភាពចំនួន ១៣​ តំបន់ តំបន់ប្រើប្រាស់​ច្រើនយ៉ាងចំនួន ៨ តំបន់ និងមានតំបន់រ៉ាមសារ តំបន់មជ្ឈមណ្ឌលនៃឋបនីយជីវៈមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ ១ តំបន់ របៀងអភិរក្សចម្រុះ។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សចំនួន ១២៤០ នាក់កំពុងឈរជើងការពារនៅក្នុងតំបន់ការ ពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា៕ (អត្ថបទ៖ ក្រសួងបរិស្ថាន)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner