ថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ារ៉ាឡាំពិកកម្ពុជាចាត់ទិវាកីឡាប៉ារ៉ាឡាំពិកកម្ពុជាជាការជួបជុំធ្វើឲ្យកីឡាជនពិការមានសក្តានុពល
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា ទិវាកីឡាកីឡាប៉ារ៉ាឡាំពិកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចលនាបង្កើនសក្តានុពលកីឡាជនពិការកម្ពុជាឆ្ពោះទៅរកភាពជោគជ័យនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើក១២ នាឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការ ពន្យល់ថា ទិវាកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលគណៈកម្មាធិការជាតិកម្ពុជារៀបចំឲ្យមានជារៀងរាល់ឆ្នាំ ទោះបីទិវានេះយើងរៀបចំជាការជួបជុំប្រកួតកីឡា និងការជួបជុំចែករំលែកបទពិសោធន៍កីឡាក្តី ក៍យើងតែបន្តធ្វើវាជានិច្ច ដើម្បីបន្តផ្សព្វផ្សាយទៅដល់បងប្អូនជនពិការ និងសហគមន៍ជនការទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម អះអាងទៀតថា ទិវាកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រៅពីរៀបចំដើម្បីផ្សព្វផ្សាយកីឡាជនពិការ ទិវានេះមានបំណងចូលរួមរក្សានូវប្រវត្តិនិងស្នាដៃរបស់បងប្អូនជនពិការដែលបានចូលរួមក្នុងការកសាងប៉ារ៉ាឡាំពិកម្ពុជាក៍ដូចជាការចូលរួមលេងកីឡាទាំងអស់គ្នា។ ឯកឧត្តម បញ្ជាក់ទៀតថា ទិវាកីឡាប៉ារ៉ាឡាំពិកកម្ពុជា គឺជាទិវាមួយដែលជាការ បង្កើនចលនាផ្សព្វផ្សាយកីឡាជនពិការកម្ពុជាទៅកាន់ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រកីឡាជនពិការកម្ពុជា ឆ្ពោះទៅការទទួលបានលទ្ធផលជោគជ័យ ពេលដែលកីឡាជនពិការកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅអាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មិនត្រឹមតែប៉ុណ្ណោះទិវានេះ វាក៍ជាចលនាមួយសំខាន់ ដើម្បីផ្សព្វផ្សាយពីសកម្មភាពកីឡាជនពិការរបស់កម្ពុជាទៅកាន់បណ្តាលប្រទេសមហាមិត្តក្នុងតំបន់អាស៊ាន អាស៊ី និងលើពិភពលោកឲ្យទទួលស្គាល់ និងដឹងលឺថា កីឡាជនពិការកម្ពុជាមិនត្រឹមតែចូលរួមចំណែកនៅក្នុងប្រទេសរបស់ខ្លួនទេ ដើម្បីជួយដល់ជនពិការឲ្យទទួលស្គាល់ថា លទ្ធភាពរបស់ខ្លួននៅតែមាន ទោះបីខ្លួនពិការកាយសម្បទាឬសិរីរាង្គណាមួយក៍ដោយ ក៍ទឹកចិត្តនៅតែមាន ហើយ ប្រើកាយសម្បទាដែលនៅសេសសល់គឺឲ្យអស់លទ្ធភាពថាយើងពិការតែកាយតែចិត្តមិនពិការទេ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បន្ថែមទៀតថា ទិវាកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជារៀងរាល់ឆ្នាំនេះ ដើម្បីចលនាកីឡាជនពិការឲ្យមានសក្តានុពល ពិសេស ដើម្បីសម្តែងនៅការដឹងគុណដឹងគុណ និងអរគុណដល់ស្ថាបនិកដ៍សំខាន់គឺសម្តេច តេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា តាំងពីដើមរហូតដល់បច្ចុបន្ន ហើយយើងបានឧទិសបុណ្យកុសល់ដែលសម្តេចបានធ្វើរួមជាមួយបងប្អូនជនពិការទាំងអស់ឧទិសជូនដល់អតីតព្រះមហាក្សត្រសីហនុព្រះបុរមរតនៈកោត ព្រះបីតាកីឡាជាតិ៕