គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ២០២០

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត ខែវិច្ឆិកា នៅទីស្នាក់ការគណបក្សខណ្ឌ ដែលកិច្ចប្រជុំនេះ បានធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ឯកឧត្តម សូ ម៉ូរ៉ា ប្រធានក្រុមកាងាររាជរដ្ធាភិបាលចុះជួយខណ្ឌដូនពេញនិងមានការចូលរួមពីមន្ត្រីពាក់ពន្ធជាច្រើនរូបរបស់សាលាខណ្ឌ ក៏មានវត្តមានក្នុងឱកាសនោះដែរ ។

ជាកិច្ចចាប់ផ្តើម លោក អ៊ុច សារុំ មន្ត្រីការងារបក្សខណ្ឌ បានឡើងអានរបាយការណ៏ស្តីពីការងារបក្សប្រចាំខែ ជូនអង្គប្រជុំ និងប្រធានក្រុមការងារអោយបានជ្រាបដោយយោងតាមរបាយការណ៏ឃើញថា សកម្មភាពការងាររបស់គណបក្សខណ្ឌ មានចំណុចសំខាន់ៗជាច្រើនដែលគូរអោយកត់សម្គាល់ផងដែរ ។

ទាក់ទិននឹងបញ្ហានេះដែរ លោក ហែម អាន ប្រធានគណបក្សខណ្ឌ បានមានយោបល់ថា ការធ្វើបច្ចុប្បន្នភាព របស់សមាជិកបក្សក្រោមឱវាទខណ្ឌ និងត្រូវធ្វើបណ្ណ័សំគាល់គោលដៅ សំខាន់បំផុតនោះ គឺការពង្រីក សមាជិកបក្សថ្មីនៅតាមមូលដ្ធានសង្កាត់និមួយៗរហូតដល់សាខាបក្សភូមិ ដែលទើបតែគ្រប់អាយុមកចុះឈ្មោះបោះឆ្នោត ព្រោះវាជាចំណុចមួយដែលមានសារះសំខាន់ណាស់ ហើយការធ្វើបច្ចុប្បន្នភាពជាក់ស្តែងនេះ យើងចង់ដឹងថា តើវត្តមានមនុស្សមានជាក់ស្តែងដែរឬអត់នៅក្នុងមូលដ្ធាន ដូច្នេះយើងត្រូវតែខិតខំជំរុញយន្តការនេះ អោយបានកាន់តែក្តៅជាបន្តទៅទៀត ។ ការធ្វើបច្ចប្បន្នភាពនេះ វាសំដៅទៅលើសមាជិករបស់គណបក្សជាក់ស្តែងតែប៉ុណ្ណោះ ដោយកន្លងមក តួលេខវាមានភាពមិនច្បាស់លាស់នោះឡើយ ។

ឯកឧត្តម សូ ម៉ូរា បានផ្តល់អនុសាសន៍ថា ការកសាងបក្ស និង ការគ្រប់គ្រងកម្លាំងក្នុងដៃជាពិសេស សមាជិកបក្សដែលមានជាក់ស្តែងនៅក្នុងមូលដ្ធានតែម្តង។

លោក ឈឹម ឌីណា ក៏បានអោយដឹងដែរថាក្រោយពីការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២០នេះ ឃើញថា បញ្ហាប្រឈមវាមានច្រើនណាស់ ជាពិសេស លើការប្តូរអត្តសញ្ញាណបណ្ណ័ពីប្រភេទទី១, ២ ទៅទី ៣ ក៏វាជាបញ្ហាមួយប្រឈមខ្លាំងណាស់ដែរ ដោយមូលហេតុពួកគាត់មិនបានយល់ច្បាស់លាស់អំពីបញ្ហាខាងលើនេះទេ បើទោះបីជាក្រុមការងារពន្យល់យ៉ាងណាក៏ដោយ ។ ចំណែកបញ្ហាមួយទៀត គាត់បានលើកអំពីហេតុផលផ្សេងៗដែលគាត់មិនបានមកប្តូរតាមគោលការណ៏ណែនាំរបស់ គ.ជ.ប អោយប្តូរយកតាមប្រភេទទី៣ ។

ទាក់ទិននិងបញ្ហានេះដែរ ការធ្វើអត្តសញ្ញាណបណ្ណ័ ក៏ជាបញ្ហាស្មុគ្រស្មាញខ្លាំងណាស់ ដែលរឿងនេះ វានៅមានភាពមិនច្បាស់លាស់នៅឡើយ។ ផ្អែកតាម មតិដ៏មានខ្លឹមសាររបស់សមាជិក សមាជិកាអង្គប្រជុំរួចមក ឯកឧត្តម សូ ម៉ារា បានអោយសមាជិកណា ដែលមានបទពិសោធន៏ ជួយផ្តល់ជាយោបល់ ដើម្បីរកវីធីដោះ
ស្រាយអោយបានល្អប្រសើរ ៕ដោយធី សុផល

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner