អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨.៧លាននាក់ ក្នុងនោះស្លាប់ជាង៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៧៦ម៉ឺន៥ពាន់៤៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៦ម៉ឺន២ពាន់៦៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៦២ម៉ឺន៧ពាន់៨៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៩ម៉ឺន៧ពាន់១៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន១ពាន់៤០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៥ម៉ឺន៦ពាន់៦១នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៨ពាន់៥៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៩ពាន់៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥២ម៉ឺន៣៦០នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៩ពាន់៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៨៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៤ពាន់៤០៦នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៥ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៩០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន៤ពាន់២០៦នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន១ពាន់៨១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៤៦១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕