គ្រំចំពុះទាត្រូវបានរកឃើញមានប្រភពមកពី តំបន់ការពារធម្មជាតិពាមក្រសោប ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍រស់នៅតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តកោះកុង ប្រទេសកម្ពុជា
ទីតាំងគ្រំចំពុះទានៅក្នុងភូមិសាស្រ្តនេះ មានចំនួន៣កន្លែង គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖នៅកោះកាង និងទី៣ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។
គ្រំចំពុះទា មានឱជារសឆ្ងាញពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ និងស្រុះជាដើម។ល។
សហគមន៍ប្រជាពលរដ្ឋនៅខេត្តកោះកុង អាចប្រមូលផលគ្រំចំពុះទារយៈពេលខែនិងទទួលបានទិន្នផលយ៉ាងហោចណាស់ជាង ១០,០០០តោន សម្រាប់ទីផ្សារនៅប្រទេសកម្ពុជាមានតិចតួច និងបានលក់ចេញទៅក្រៅប្រទេស។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «គ្រំចំពុះទាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង និមិត្តរូបនៃនិរន្តភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សដើមកោងកាង»។