អាកាសធាតុអំណោយផល មិនសូវមានភ្លៀង ធ្វើឱ្យប្រជាសហគមន៍អាចប្រមូលផលគ្រំចំពុះទា បានរហូតដល់ខែ៦

អត្ថបទដោយ៖
Kien Sereyvuth

ប្រជាសហគមន៍ដែលប្រកបរបរចិញ្ចឹមគ្រំចំពុះទា តាំងពីឆ្នាំ១៩៩៣រូបនេះ បានបង្ហាញថា សម្រាប់ឆ្នាំ២០២០ អាកាសធាតុអំណោយផល មិនសូវមានភ្លៀងធ្វើឱ្យប្រជាសហគមន៍អាចប្រមូលផលគ្រំចំពុះទានេះ រហូតដល់ខែ៦។ លោកថាសម្រាប់រដូវភ្លៀងនឹងធ្វើឱ្យគ្រំស្គម។

លោក វង់ ដារ៉ា បានបញ្ជាក់ថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ ឬ៣ឆ្នាំនោះទេ ហើយសម្រាប់តម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី១០០០រៀល ដល់៣០០០រៀល តាមទំហំគ្រំ និងរដូវរបស់វា។ បន្ថែមពីនេះគ្រំចំពុះទា មានឱជារសឆ្ងាញ់ពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ និងស្រុះជាដើម។ល។

តាមរយៈដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះ ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបានមើលឃើញដោយផ្ទាល់នូវការចិញ្ចឹមគ្រំចំពុះទានេះ ដោយអះអាងថា លោកមិននឹកស្មានថាប្រទេសកម្ពុជាយើងមានប្រភេទគ្រំនេះនោះទេ ព្រោះរាល់មុខម្ហូបដែលពួកខ្លួនធ្វើពីគ្រំនេះ គឺសុទ្ធតែនាំចូលពីទេសទាំងអស់។​

ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបន្តថា សម្រាប់ការចិញ្ចឹមគ្រំនេះទៀតសោធ គឺមានទំហំធាត់ល្អ ហើយគុណភាពវិញមិនចាញ់គ្រំ ដែលនាំចូលពីបរទេសប៉ុន្មាននោះទេ។ បន្ថែមពីនេះ ក្រុមចុងភៅដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មានរបស់ខ្លួនហើយក៏ប៉ុន្តែមិនទាន់មានការច្នៃប្រឌិត ដូច្នេះប្រសិនយកគ្រំចំពុះទានេះទៅច្នៃជាម្ហូបអឺរ៉ុបវិញគ គឺរឹតតែមានឱជារស និងមានតម្លៃ។

ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបញ្ជាក់ថា សម្រាប់ពួកគាត់ផ្ទាល់មានចំណាប់អារម្មណ៍ទៅលើគ្រំពុះទា ដែលប្រជាសហគមន៍ចិញ្ចឹមនៅក្នុងតំបន់ពាមក្រសោបនេះ ហើយលោកនឹងនាំអ្វីដែលលោកជួបផ្ទាល់ទៅជម្រាបដល់ថ្នាក់ដឹកនាំសណ្ឋាគារ ។

ដោយឡែក លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖នៅកោះកាង និងទី៣ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។

គួរបញ្ជាក់ថា គ្រំចំពុះទា ត្រូវបានប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២៥០០ ដល់៣០០០រៀលប៉ុណ្ណោះ ខណៈគេលក់នៅបរទេសមានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារ ឡើងទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner