នគរបាលប៉ុស្ដិ៍វាលស្បូវ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌបានឲ្យភ្ងាក់ងារយកព័ត៌មានទូរទស្សន៍អប្សរា ដឹងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ថា មានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ចាប់ខ្លួនកាលពីម្សិលមិញនៅចំណុចក្នុងដីឡូតិ៍ផ្ទះទុកចោល ផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ តុង សម្បត្តិ ភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ  ភូមិ ព្រែកជាងព្រំ សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

+លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ននេះជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner