លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសពមន្ត្រីប៉ូលិសដែលទទួលមរណៈភាព

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសពលោកអនុសេនីយ៍ឯក អេ ពូល មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង នៃអធិការដ្ឋាននគរបាលស្រុកសំរោង ដែលទទួលមរណៈភាពនៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០(ស្លាប់ ដោយចងក)ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)ថវិកាលោក ឧត្តមសេនីយ៍ទោ ស្នងការ ចំនួន៥០០.០០០៛(ហាសិបម៉ឺនរៀល) អង្ករ(៥០គីឡូក្រាម) ទឹកត្រី២យួរ ទឹកស៊ីអ៊ុវ២យួរ និងថវិការបស់អធិការដ្ឋាននគរបាលស្រុកសំរោង ចំនួន៣០០.០០០៛(សាមសិបម៉ឺនរៀល)ជូនដល់លោក សាត ប៊ុនថន ត្រូវជាកូនប្រុស នៃសព ស្ថិតនៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ដតាកែវ។

ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាល និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ឪពុកដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner