នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មឿន បូរី ភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
ចំណែកវត្ថុតាងដកហូតក្រាមសថ្លា ០១កញ្ចប់ថង់តូច និងម៉ូតូ ០១ គ្រឿងម៉ាក KTM DUCK 200cc ពាក់ស្លាកលេខ 1CZ-1118 ពណ៌សលាយទឹកក្រូច ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និង ប៊ុនធី