វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដល់ ឃុំ សង្កាត់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវី១៩

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលដល់អ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដល់មេឃុំចៅសង្កាត់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវី១៩ និងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន(តាបប្លេត) ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងលោក ថោង ចំរើន និងអនុប្រធានមន្ទីរ ស.យ.អ និងជាគ្រូបង្គោលខេត្ត លោក ឈាងចន្ធី បានបើកវគ្គបណ្តុះបណ្តាលដោយមានការចូលរួមពីមេឃុំ ចៅសង្កាត់ក្នុងកនរុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងពេញមួយព្រឹកថ្ងៃទី17 មិថុនា ២០២០ នៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា ។

អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងដែលជាគ្រូបង្គោល លោក ឈៀង ចាន់ធី  បានអោយដឹងថាគោលបំណងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះស្ត្រីមានផ្ទៃពោះនិងកុមារក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ19 អនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(តាបប្លេត)ទៅដល់ ឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ។

អនុប្រធាននិងជាគ្រូបង្គោលក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះបានឲ្យដឹងទៀតថាក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យសិក្ខាកាមដែលមកពីតាមបណ្ដាឃុំសង្កាត់បានយល់ច្បាស់ស្ដីពីគោលបំណង ១ លក្ខខណ្ឌនៃការផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលផល ២ ចំនួនទឹកប្រាក់ឧបត្ថម្ភប្រចាំខែ  ៣ ការផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលផលនឹងបើកដល់លើកដំបូង  ៤  ការទទួលប្រាក់ឧបត្ថម្ភ  ៥ ការដោះស្រាយបណ្ដឹងតវ៉ារបស់អ្នកទទួលផលបន្ទាប់ ៦ យន្តការគាំទ្រការអនុវត្តកម្មវិធីនៅថ្នាក់ជាតិ ៧ យន្តការគាំទ្រការអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិ ។

នៅក្នុងគោលបំណងផ្ដល់កិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រមិនជនដែលងាយរងគ្រោះស្ត្រីមានផ្ទៃពោះនិងកុមារនៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ.19 ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងជនងាយរងគ្រោះស្ត្រីមានផ្ទៃពោះកុមារក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ19 នេះមានការចោទសួរពីសេវាកម្ម និងការឆ្លើយពីគ្រូបង្គោលពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ ។

ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងលោក ថោង ចំរើន បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់ការដែលមានការរីករាលដាលនៃជំងឺឆ្លង covid-19 សំរាប់គ្រួសារដែលមានប័ណ្ណសមធម៌ប្រភេទទី 1 និងទី 2  ។និងជាការសម្របសម្រួលការអនុវត្តកម្មវិធីនិងប្រើប្រាស់រចនាសម្ព័ន្ធសម្ព័ន្ធស្ថាប័នដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកុមារអាយុក្រោម 2 ឆ្នាំដើម្បីធានានិរន្តរភាពនិងការលើកកម្ពស់ប្រសិទ្ធភាពការចំណាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិផងដែរ ។

ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោក ថោង​ ចំរើន បានធ្វើការផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រង់ត្រាប់ស្ដាប់បទបង្ហាញរបស់គ្រូបង្គោលអំពីការប្រើប្រាស់មុខងារថ្មី app ថ្មីទទួលអនុវត្តផែនការសកម្មភាពត្រូវចូលរួមក្នុងវគ្គនេះ ឱ្យបានពេញលេញជៀសវាងការចូលរួមមិនបានពេញលេញដែលនាំអោយមានផលប៉ះពាល់ដល់សមត្ថភាពជាក់ស្ដែងក្នុងការអនុវត្តកន្លងមកផងដែរ ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner