ជនសង្ស័យ ១នាក់ និងគ្រឿងញៀនជាង ៣១គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាន នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

នៅវេលាម៉ោង១៤:០៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

១. ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ រួមមាន

– ឈ្មោះ NGUYEN NGOC QUI ភេទប្រុស កើត 28/09/1990 ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ 351862299 

២. ចាប់យកសារធាតុញៀន សរុបទម្ងន់ ៣១,៧០៥.០៦ ក្រាម រួមមាន ៖ ១)កេតាមីន រាវ(Ketamine) ៣០០០ដប ស្មើទម្ងន់  31,650g,  ២) កេតាមីន(Ketamine) ទម្ងន់ 4.48 g,   ៣)អ៊ិចស្តាស៊ី(MDMA) ស្មើទម្ងន់ 33.28 g, ៤)មេតំហ្វេតាមីន(ICE) ស្មើទម្ងន់ 4.09 g, ៥)មេតំ ហ្វេតាមីន(គ្រាប់) ទម្ងន់ 13.21 g  និងចាប់យកសម្ភារៈ រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ តាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner