ក្រុមហ៊ុន​ ​L​M​ ​Car​ ​នៅ​កម្ពុជា​ ​រៀបចំ​ពិធីសម្ពោធ​ទទួល​រថយន្ត​ម៉ាក​ ​H​ON​G​ ​H​5 ​ដែល​ជា​ម៉ាក​រថយន្ត​ប្រណិត​មួយ​របស់​ប្រទេស​ចិន

​ភ្នំពេញ​: ​ក្រុមហ៊ុន​ ​L​M​ ​Car​ ​បាន​រៀបចំ​ពិធីសម្ពោធ​ទទួល​រថយន្ត​ម៉ាក​ ​H​ON​G​ ​H​5 ​ដែល​ជា​ម៉ាក​រថយន្ត​ប្រណិត​មួយ​របស់​ប្រទេស​ចិន​ ​ដើម្បី​បង្ហាញ​ពី​ការ​ចូល​ទី​ផ្សារ​រថយន្ត​កម្ពុជា​ជា​ផ្លូវការ​របស់​ ​H​ON​G​ Q​I​ ​ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាល​ពិ​ពរ​ណ៍​រថយន្ត​ ​មីង​យ៉ាង​គួរ​ ត្រេ​ឌី​ង​ ​ឯ​.​ក​ ​ស្ថិតនៅ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​ ។

ក្រុមហ៊ុន​រថយន្ត​ ​មីង​យ៉ាង​ ​អន្តរជាតិ​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​លក់​រថយន្ត​ ​H​ON​G​ Q​I​ ​H​5 ​។​ ​រថយន្ត​លើកដំបូង​នាំចូល​មក​ប្រទេស​កម្ពុជា​ ​មាន​ចំនួនជា​ង​ ​២​០​គ្រឿង​ ​ដែល​មាន​ម៉ូត​ផ្សេងៗ​ ​ហើយ​រថយន្ត​ ​H​ON​G​ Q​I​ ​H​5 ​ចំនួន​ ​៥​គ្រឿង​ត្រូវ​បាន​ប្រគល់​ទៅកាន់​ក្រុមហ៊ុន​ ​L​M​ ​Car​ ​ដែល​ជា​សេវាកម្ម​ដឹក​អ្នកដំណើរ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​។​ ​លោក​ ​W​e​i​ X​in​m​in​g​ ​នាយក​ក្រុមហ៊ុន​រថយន្ត​មីង​យ៉ាង​ ​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​H​ON​G​ Q​I​ ​ជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ប្រទេស​ចិន​។​ ​កិច្ច​សហប្រតិបត្តិការ​លើ​រថយន្ត​ប្រណីត​ ​H​ON​G​ Q​I​ ​H​5 ​រវាង​ក្រុមហ៊ុន​រថយន្ត​មីង​យ៉ាង​អន្តរជាតិ​ ​និង​ក្រុមហ៊ុន​ ​L​M​ ​Car​ ​ដែល​មាន​ប៉ា​ណា​មុខ​រូបរាង​ដូច​ទឹកជ្រោះ​ធ្លាក់​។​ ​

រាង​មាន​ប្រវែង​វែង​ ​និង​ការរចនា​ផ្ទៃ​កោង​មាន​ម៉ូត​ទាន់សម័យ​បច្ចេកវិទ្យា​ទំនើប​ ​និង​ឆ្លុះបញ្ចាំង​ពី​ក​ម្រិ​ត​ខ្ពស់​ ​និង​ភាព​អស្ចារ្យ​របស់​រថយន្ត​ ​H​ON​G​ Q​I​។​ ​លោក​ ​W​e​i​ ​សង្ឃឹម​ថា​ ​តាមរយៈ​ពិធី​ប្រគល់​រថយន្ត​ ​H​ON​G​ Q​I​ ​H​5 ​នេះ​ ​នឹង​កសាង​ឡើងជា​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​ម៉ាក​រថយន្ត​ ​H​ON​G​ Q​I​ ​បន្ថែម​ទៀត​ ​ហើយនឹង​នាំមក​នូវ​បទពិសោធន៍​ល្អឯក​ ​សម្រាប់​ម៉ាក​រថយន្ត​នាំចូល​មក​ប្រជាជន​កម្ពុជា​។​ ​នៅ​ក្នុង​ពិធី​ប្រគល់​នេះ​ ​លោកស្រី​ Su ​Y​an​l​in​g​ ​ដែល​ជា​ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ ​L​M​ ​Car​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​L​M​ ​Car​ ​ក៏​ជា​វេទិកា​សេវាកម្ម​ដឹក​អ្នកដំណើរ​មួយ​ ​ដែល​បាន​ដាក់​ចេញ​ឱ្យ​ប្រើប្រាស់​នៅ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ក្នុង​ប្រទេស​កម្ពុជា​។​

​L​M​Car​ ​ផ្តោត​សំខាន់​ទៅលើ​ការ​ជ្រើសរើស​ម៉ាក​រថយន្ត​ ​និង​ការ​ជ្រើសរើស​អ្នក​បើកបរ​ដោយខ្លួនឯង​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​L​M​ ​Car​ ​បាន​បម្រើ​អ្នកដំណើរ​ជិត​ ​២​០​ម៉ឺន​នាក់​ ​ហើយ​បាន​ទទួលការ​ពេញចិត្ត​ពី​អ្នកដំណើរ​ដែល​បាន​ប្រើ​សេវាកម្ម​នេះ​។​ ​ការ​ជ្រើសរើស​ ​H​ON​G​ Q​I​ ​H​5 ​លើក​នេះ​គឺ​ដោយសារតែ​ការ​ជឿ​ទុកចិត្ត​លើ​ម៉ាក​រថយន្ត​ចិន​ប្រភេទ​មួយ​នេះ​ ​ហើយ​ម្យ៉ាង​វិញទៀត​រថយន្ត​ប្រភេទ​មួយ​នេះ​មាន​បច្ចេកវិទ្យា​សុវត្ថិភាព​ខ្ពស់​ព្រម​ជាមួយ​ផាសុកភាព​សម្រាប់​អ្នក​អង្គុយ​។

​លោកស្រី​បន្ត​ថា​ ​L​M​ ​Car​ ​គឺជា​វេទិកា​បើកចំហ​មួយ​ ​ហើយ​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ម៉ាក​រថយន្ត​ ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​រួមគ្នា​បំពេញ​សេវាកម្ម​ពេញចិត្ត​ ​ដល់​អតិថិជន​ឱ្យ​មានជីវិត​ល្អ​ ​និង​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​នៅ​ក្នុង​យុគ​សម័យថ្មី​។​បន្ទាប់ពី​កម្មវិធី​ទទួល​រថយន្ត​ ​L​M​ ​Car​ ​រួចហើយ​ ​ក៏បាន​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចំនួន​ ​១​០​ ​រូប​ ​ចូលរួម​សាកល្បង​ក្នុង​ការ​ជិះរថយន្ត​ ​H​ON​G​ Q​I​ ​H​5 ​នៅ​តាម​ដង​ផ្លូវ​ធំ​ៗ​ជុំវិញ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner