តារា​ចម្រៀង​ ខេ​ម​ ​បោះ​ទុន​២​០​ម៉ឺន​ដុល្លារ​បើក​សម្ពោធ​ភោ​ជនី​ដ្ឋា​ន​ ​និង​បៀ​ហ្គាដិ​ន​ ​T​&​Y​ ​Restaurant​ ​នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​ ​៖​ ​តារា​ចម្រៀង​ ​និង​ ​តារា​សម្តែង​ជាច្រើន​រូប​បាន​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​ដែល​អ្នក​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហ្គា​ឡាក់​ស៊ី​ ​ណា​វ៉ា​ត្រា​ ​គឺ​លោក​ ខេ​ម​ ​បើក​សម្ពោធ​មុខ​ជំនួញ​ថ្មី​មួយ​ ​ក្នុង​ដើមទុន​ប្រមាណ​ជាង​២​០​ម៉ឺន​ដុល្លារ​ ​គឺ​ភោ​ជនី​ដ្ឋា​ន​ ​និង​បៀ​ហ្គាដិ​ន​ ​T​&​Y​ ​Restaurant​ ​ដែល​មាន​ទីតាំង​ជិត​វត្ត​សំរោង​អ​ណ្តែ​ត​ ​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ប្រមាណ​៥​០​ម៉ែត្រ​ ​។​


​លោក​ ខេ​ម​ ​បាន​មានប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​ភោ​ជនី​ដ្ឋា​ន​ ​និង​បៀ​ហ្គាដិ​ន​ ​T​&​Y​ ​Restaurant​ ​មាន​ទទួល​រៀបចំ​ធ្វើ​កម្មវិធី​ ​ខួបកំណើត​ ​កម្មវិធី​ជប់លៀង​ផ្សេងៗ​ ​អម​ដោយ​ឱជារស​ជាច្រើន​សម្បូរ​បែប​ ​ប្រកបដោយ​អនាម័យ​ខ្ពស់​ ​និង​ ​រស់​ជាតិ​ឆ្ងុយ​ឆ្ងាញ់​ ​។​ ​មុខ​ជំនួញ​ដំបូង​របស់​ ខេ​ម​ ​គឺ​លោក​បាន​បើក​ជា​ភោជនីយដ្ឋាន​ (​ផាប់​) ​លក្ខណៈ​ស្តង់​ដារ​ ​ដោយ​បាន​ថ្លែង​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​នាំឲ្យ​លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​ (​ផាប់​) ​នេះ​ ​ក៏​ព្រោះតែ​លោក​គិតថា​ ​ខ្លួន​ចង់​មានមុខ​របរ​បន្ទាប់បន្សំ​មួយ​ ​ក្រៅពី​ការងារ​សិល្បៈ ​ត្បិតអី​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ​ ​។​


​លោក​ ខេ​ម​ ​ឲ្យដឹង​ទៀត​ថា​ ​ភោ​ជនី​ដ្ឋា​ន​ ​និង​បៀ​ហ្គាដិ​ន​ ​T​&​Y​ ​Restaurant​ ​ប្រើ​ទុន​ក្នុង​ការ​វិនិយោគ​លើកដំបូង​នេះ​ ​មាន​រហូតដល់​ទៅ​​​ជាង​២​០​ម៉ឺន​ដុល្លារ​ឯណោះ​ ​ហើយ​មុខ​ជំនួញ​នេះ​ ​មិន​មាន​អ្នកណាម្នាក់​ចូលហ៊ុន​ជាមួយ​ឡើយ​ ​គឺ​លោក​បើក​ផ្ដាច់មុខ​តែម្ដង​ ​ប៉ុន្តែ​ក្នុង​នោះ​ ​មានការ​ប្រឹក្សា​ពី​បងប្រុស​របស់​លោក​ម្នាក់​ដែរ​ ​។​ ​លោក​ ខេ​ម​ ​បាន​ពន្យល់​នៃ​ពាក្យ​ ​T​&​Y​ ​Restaurant​ ​មានន័យ​ថា​ (​Thank​ ​y​ou ​អរគុណ​) ​ដែល​ពាក្យ​មួយ​នេះ​ ​មនុស្ស​គ្រប់គ្នា​តែង​និយាយ​ជា​ការគួរសម​ ​។​ ​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោក​ ខេ​ម​ ​ក៏បាន​ស្នើ​ដល់​អ្នកគាំទ្រ​របស់​លោក​ ​ជាពិសេស​អ្នក​ដែល​រស់នៅ​តំបន់​ក្បែរ​ហាង​របស់​លោក​ ​មេត្តា​ចូល​មក​សាកល្បង​មុខម្ហូប​ ​និង​ ​ស្ដាប់ភ្លេង​នៅ​ហាង​ថ្មី​របស់​លោក​អោយ​បាន​ច្រើន​កុះករ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner