ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្រាវជ្រាវរកឃើញគ្រឿងញៀន ២៣កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបអ្នកចែកចាយ ប្រើប្រាស់ និងរក្សាទុក នៅសារធាតុញៀនដោយខុសច្បាប់មួយករណីដែលបានធ្វើឡើងនៅវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០២០ ម្សិលមិញនៅចំណុចភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថាដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរ បានចុះធ្វើការបង្រ្កាបជាក់ស្តែង ករណី ជួញដូរ ប្រើប្រាស់ និងរក្សាទុកនៅគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចខាងលើ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ភាពសុដាវិន អាយុ២០ឆ្នាំ មុខរបរ មិនពិត នៅភូមិត្រពាំអញ្ចាញ ឃុំស្វាយជ្រម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងថ្នាំញៀន២៣កញ្ចប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner