ក្រសួងអប់រំបន្តរកឃើញស្ថាប័នពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាជាមួយគណៈប្រតិភូហុងគ្រី មានចំនួន១២ហើយ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និង​ កីឡាបានថ្លែងថាបើគិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកានៃគណៈប្រតិភូនៃប្រទេសហុងគ្រី សរុបមានចំនួន១២អង្គភាពហើយ។

បញ្ជាក់ប្រាប់ AMS នាព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំបានឱ្យដឹងថាចំពោះអង្គភាពពាក់ព័ន្ធទាំងនេះរួមមានដូចជា៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២  ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩សរុបមានចំនួន១២។

ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តមបន្តឱ្យដឹងថា”ចំពោះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល”។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០មាន១២. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១១. គ្រឹះស្ថានសិក្សាទី៩÷ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ចំពោះស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖

១០. ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក÷ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៩. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១÷ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៨. គ្រឹះស្ថានសិក្សាទី៨÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៧. គ្រឹះស្ថានសិក្សាទី៧÷ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ដោយឡែកស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០÷

៦. គ្រឹះស្ថានសិក្សាទី៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៥. គ្រឹះស្ថានសិក្សាទី៥÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

សម្រាប់ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖

៤. គ្រឹះស្ថានសិក្សាទី៤÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។៣. គ្រឹះស្ថានសិក្សាទី៣÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។២. គ្រឹះស្ថានសិក្សាទី២÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។១. គ្រឹះស្ថានសិក្សាទី១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ឯកឧត្តមបានបន្តឱ្យដឹងផងថា ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ប្រកបដោយសុក្រឹតភាព៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner