លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩

កំពង់ចាម ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ ខណៈជំងឺនេះបានចាប់ផ្តើមកម្រើកឡើងវិញ នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីប្រតិភូពាក់ព័ន្ធជាច្រើន ចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងទៅកាន់ប្រជាពលរដ្ឋ សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ខ្លួនឯងក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលមកដល់ក្នុងគ្រួសារ និងក្នុងសហគមន៍។

លោកជំទាវ បន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស ជារមណីយដ្ឋានបែបវប្បធម៌ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ទីអារាម ដែលជាទីកន្លែងរមណីយដ្ឋានបែបវប្បធម៌ ត្រូវការកសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គនៅក្នុង ព្រះវិហារ និងសមិទ្ធផលជាច្រើន បានរួចរាល់ជាស្ថាពរហើយ សមិទ្ធិផលទាំងនេះ ជាការផ្ដួចផ្ដើមកសាងឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសមិទ្ធផលជាច្រើនទៀតដែលកំពុងដំណើរការសាងសង់។

កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ បញ្ជាក់ថា សមិទ្ធិផលទាំងឡាយនេះនៅពេលសាងសង់រួចជាស្ថាពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមករៀបចំពុទ្ធាភិសេកនៅទីអារាមនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner