ក្លិបសេះបង្កង់ Juventus ចង់លក់តារាឆ្នើម ដើម្បីដោះស្រាយអំឡុងពេលវិបត្តិកូវីត១៩

អត្ថបទដោយ៖
សារ៉ាន ទីងី

ដើម្បីដោះស្រាយអំឡុងពេលវិបត្តិកូវីត-១៩ ក្លិប Juventus ចង់លក់ Cristiano Ronaldo នៅរដូវក្ដៅក្រោយ ។ កីឡាករវ័យ៣៥ឆ្នាំ បានផ្ទេរពីក្លឹប Real Madrid ចូលរួមជាមួយ Juventus ក្នុងឆ្នាំ២០១៨ ដោយទទួលបានថ្លៃពលកម្ម ២៨លានផោន ក្នុងមួយឆ្នាំ ដែលជាការចំណាយលើស៥ដង នៃថ្លៃពលកម្មរបស់មិត្តរួមក្រុម Paulo Dybala។
គួរបញ្ជាក់ថា ក្លឹបសេះបង្កង់ Juventus ចង់លក់កីឡាករសញ្ជាតិព័រទុយហ្គាល់ ជាជាងផ្ដល់ជូននូវការបន្តកិច្ចសន្យាលើកុងត្រាបច្ចុប្បន្នរបស់គេ ដែលនៅសល់ដល់ ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លិប ក្នុងកាលៈទេសៈជំងឺជាសកល កូវីត-១៩ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner