ស្ថានទូតជប៉ុនប្រចាំកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកទីភ្នាក់ងារស្វែងរកការងារមួយកន្លែងដែលទារប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០ បានជូនដំណឹងដល់សាធារណជនទាំងអស់ថា ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។
ស្ថានទូតបានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យ កុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ ស្ថានទូតក៏បានបញ្ជាក់ទៀតថា រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ស្ថានទូតជប៉ុនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ៕

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕