ក្រសួងអប់រំចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣វិច្ឆិកា

ដោយ៖ម៉ាដេប៉ូ/រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកាឆ្នាំ២០២០ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០បានណែនាំ៤ចំណុចដោយឱ្យអនុវត្តដូចខាងក្រោម៖ទី១៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាន នៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។ទី២៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្ដីពី ចំពោះបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង។ទី៣៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង។ទី៤)បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័ឲ្យបានត្រឹមត្រូវបំផុត៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner