សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ចំនួន​០​៤​ពាន់​លាន​ដុល្លារ

​អឺរ៉ុប​៖​ ​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ​សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​ចំនួន​៤​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋអាមេរិក​ ​ដើម្បី​ជា​ការសងសឹក​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ បាន​ផ្ដល់​ប្រាក់ជំនួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Bo​e​in​g​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ ​។​


​រដ្ឋាភិបាល​ភាគច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប​គាំទ្រ​ឲ្យ​មានការ​យកពន្ធ​នេះ​ ​នៅពេលដែល​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ​នឹង​ជួប​ប្រ​ជុំគ្នា​នាស​ប្ដាហ៍​ក្រោយនេះ​ ​។​ ​នេះ​គឺជា​ដំណើរ​វិវត្តន៍​ចុងក្រោយបង្អស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្លង់ទិ​ក​រវាង​សហរដ្ឋអាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​រយ​:​ពេល​១​៦​ឆ្នាំ​មកនេះ​ ​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​មួយ​ចំនួន​មក​ហើយ​ ​។​


​យ៉ាងណាមិញ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​រហូតដល់​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​និង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​ ​ដើម្បី​ជា​ការសងសឹក​នឹង​អ្វី​ដែល​អឺរ៉ុប​បាន​ធ្វើ​ស្រដៀងគ្នា​ ​ចំពោះ​ការ​ផ្ដល់​ប្រាក់ជំនួយ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ ​Air​bus​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner