ប្រពលរដ្ឋ២,៣៧២គ្រួសារ នៅខេត្តក្រចេះ ទទួលបានពូជស្រូវជាអំណោយរបស់ បណ្ឌិត ហ៊ុន ម៉ាណែត
អត្ថបទដោយ៖
ហេង វណ្ណា
ក្រចេះ៖ បន្ទាប់ពីបញ្ចប់ការចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យរួចមក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ដចុះសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាកសិករចំនួន ២,៣៧២គ្រួសារ នៅខេត្តក្រចេះ។
ឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ទឹកជំនន់ទន្លេមេគង្គបានវាយលុកភូមិសាស្រ្តខេត្តក្រចេះតាមបណ្តាក្រុង ស្រុក បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ។
ប្រជាកសិករទាំង ២,៣៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន គ្រាប់ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់ទន្លេមេគង្គ៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។










