ឯកឧត្តម សួស យ៉ារ៉ា៖ស្ថានភាពសុខភាពខ្ញុំនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ

ដោយៈម៉ាដេប៉ូ

​រាជធានីភ្នំពេញៈ  ឯកឧត្តម សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា ​បានបញ្ជាក់ក្នុង​គណីយ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះឱ្យដឹងថា​ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ ធ្វើឱ្យស្ថានភាព​របស់ឯកឧត្តម​ នៅធម្មតា​មិនទាន់មាន​ការវិវឌ្ឍ​ណាមួយ​ដែល​គួរ​បារម្ភ​ទេ​។

ជាមួយការអះអាងបែបនេះ​ឯកឧត្តមសួស យ៉ា​រ៉ា ក៏បានលើកឡើងពីការ​បាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​យ៉ាង​ម៉ឺងម៉ាត់ មិន​ដូច​ការ​បំផ្លើស​ថា​ ឯកឧត្តម បាន​ទៅ​ទិវា​បុណ្យ​ឯករាជ្យ​នា​ថ្ងៃ​៩​វិច្ឆិកា​ឬ​ទៅ​ទីណា​ផ្សេងៗ​ឡើយ​។ហេតុនេះ​ជនខិលខូច​កុំ​យក​បញ្ហា​កូ​វីដ​១៩ ដែលជា​ជំងឺ​សកល​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​កេង​ប្រយោជន៍​និង​បំភិតបំភ័យ​ប្រជាជន​។​

          សម្រាប់ខ្លឹមសារដែលឯកឧត្តមបានរៀបរាប់ក្នុងគណីយហ្វេសប៊ុកនាថ្ងៃពុធទី​១១​ខែវិច្ឆិកា​នេះ​មានដូចជា៖ ​ខ្ញុំបាទ​សួស យ៉ា​រ៉ា សូម​គោរព​ថ្លែង​សារ​ដូចតទៅ​១- សូម​អរគុណ​មិត្ត និង​ញាតិ​គ្រប់គ្នា​ដែល​បានផ្តល់​សារ​លើកទឹកចិត្ត ខ្ញុំ​សូម​ចងចាំ​ទុក​ក្នុង​ចិត្ត​។​២- ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ ស្ថានភាព​ខ្ញុំ​នៅ ធម្មតា​មិនទាន់មាន​ការវិវឌ្ឍ​ណាមួយ​ដែល​គួរ​បារម្ភ​ទេ​។​៣- ខ្ញុំ​បាន​អនុវត្ត​ច​ត្តា​ឡឺ​ស័ក​យ៉ាង​ម៉ឺងម៉ាត់ មិន​ដូច​ការ​បំ​ផ្លេ​ី​ស​ថា​ខ្ញុំ​បាន​ទៅ​ទិវា​បុណ្យ​ឯករាជ្យ​ឫ​ទីណា​ផ្សេងៗ​ឡើយ​។​៤- មេរោគ COVID-19 ជា​មេរោគ​រាតត្បាត​សកល សូមកុំ​យក​វា​ធ្វើជា​ល្បែង​នយោបាយ ឫ​ភូតកុហក ឫ​ប្រឌិត​ដើម្បី​បំភ័យ​សាធារណជន​។​៥- ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​មេរោគ COVID-19 អាច​ឆ្លងតាម​ខ្យល់​ក្នុង​បន្ទប់​ម៉ា​សុ​ី​ន​ត្រជាក់ ដែល​ពុំមាន​លំហ​គ្រប់គ្រាន់​។ ដូច្នេះ​គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស់​ដាច់ខាត​។​៦- សូម​អរគុណ​ការយកចិត្តទុកដាក់​ពី​បណ្តា​មិត្ត​អង្គទូត​និង​មិត្ត​អន្តរជាតិ​ទាំងឡាយ​។​ពិសេស​ស្ថានទូត​ចិន​ដែល​បាន​ផ្ញើ​សំភារ​សំខាន់ៗ​សម្រាប់​ថែរក្សា​សុខភាព​។​៧- សូម​ប្រជាជន​ទាំងអស់​គោរព​តាម​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ដែលជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​។​៨- សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គឺជា​មេដឹកនាំ​ល្អ និង​ជាទី​ទុកចិត្ត​បំផុត​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​ក្នុង​គ្រា​លំបាក ហើយ​ជាពិសេស​គឺ លោក​ទាំងពីរ បាន​យកសុខ​ទុក្ខ​ប្រជាជន​ជា​ចម្បង​។​៩-​សូម​ថ្នាក់ដឹកនាំ​មន្ត្រី​និង​ប្រជាជន​រួម​សាមគ្គី​គ្នា​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល​យកឈ្នះ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ ដោយ​មិន​មានការ​ឆ្លងទៅ​សហគមន៍​៕

​ដោយ​គោរព និង​សូម​ការយោគយល់​អំពី​ខ្ញុំបាទ​-​សួស​យ៉ា​រ៉ា​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner