​រោងចក្រ​ថាមពល​ថ្មីមួយតម្លៃ៦​ពាន់​លាន​ដុល្លារ​គ្រោងសង់នៅវៀតណាម គាំទ្រដោយអាមេរិក

​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​អាមេរិក​និង​វៀតណាម​មានបំណង​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ឧស្ម័ន​រាវ​ធម្មជាតិ​ ​ក្នុង​ខេត្ត​ ​T​h​u​a​ ​T​hie​n ​Hue​ ​តំបន់​កណ្តាល​ប្រទេស​វៀតណាម​ ​ក្នុង​ទំហំ​វិនិយោគ​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​


​អគ្គនាយក​ក្រុមហ៊ុន​ C​h​an​ ​May​ ​L​N​G​ ​គឺ​លោក​ Jo​h​n ​Rock​hold​ ​បាន​និយាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​លោក​ទទួល​បានការ​គាំទ្រ​ធំ​ពី​រដ្ឋាភិបាល​អាមេរិក​ ​ក្នុង​គម្រោង​វិនិយោគ​នេះ​ ​ដោយ​នឹង​សាងសង់​ជា​២​ដំណាក់កាល​ ​ក្នុង​នោះ​ ​ពី​ឆ្នាំ​២​០​២​៤​ដល់​២​០​២​៦​ ​ជាមួយនឹង​សមត្ថភាព​ផលិត​ថាមពលអគ្គិសនី​បាន​អនុភាព​២​៤​០​០​ម៉េហ្គា​វ៉ាត់​ ​និង​ ​ដំណាក់កាល​ទី​២​ ​ពី​ឆ្នាំ​២​០​២​៦​ដល់​២​០​២​៨​ ​ជាមួយនឹង​១​៦​០​០​ម៉េហ្គា​វ៉ាត់​ថែមទៀត​។​


​លោក​ថា​ ​ពេល​ប្រតិបត្តិការ​ពេញលេញ​ហើយ​ ​រោងចក្រ​នឹង​នាំចូល​ឧស្ម័ន​តម្លៃ​ប្រមាណ​១​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ពី​អាមេរិក​ ​ជាប្រចាំ​ឆ្នាំ​ ​ដែល​នឹង​ធ្វើឲ្យ​ពាណិជ្ជកម្ម​រ​វា​អាមេរិក​និង​វៀតណាម​ ​មាន​ឳ​នភា​ព​កាន់តែ​តូច​៕ ប្រភពពី VN Express

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner