​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បើកភ្លើង​ខៀវ​ចំពោះ​កា​រលក់​គ្រឿង​បរិ​ក្ខា​យោធា​ទៅ​អោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​ក្នុង​នោះ​ក៏​រួម​មាន​យន្តហោះ​ ​F​-35

​អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ប្រកាស​ថា​ ​ក្រសួង​របស់​លោក​បាន​យល់ព្រម​លើ​ផែនការ​លក់​គ្រឿង​បរិ​ក្ខា​យោធា​ទៅ​អោយ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​យន្តហោះ​ច​ម្បាំ​ង​បំបាំង​កាយ​ ​F​-35 ​ជំនាន់​ទី​៥​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ព្រូ​ត​នី​គ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជូន​លិខិត​ជូនដំណឹង​ផ្លូវការ​មួយ​ទៅកាន់​សភា​ស្តីពី​កា​រលក់​យន្តហោះ​ច​ម្បាំ​ង​បំបាំង​កាយ​ ​បន្ទាប់ពី​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​នៅ​ឈូងសមុទ្រ​មួយ​នេះ​បាន​សុំ​ទិញ​យូរ​មក​ហើយ​ ​តែ​ទើប​ទទួល​បាន​ការអនុញ្ញាត​កាលពី​ខែកញ្ញា​កន្លងទៅ​ ​ក្រោយ​ពី​ខ្លួន​ភ្ជាប់​ទំនាក់ទំនង​ជា​ផ្លូវការ​វិញ​ជាមួយ​អ៊ីស្រាអែល​ ​។​


​ក្រសួងការបរទេស​អាមេរិក​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​មាន​ផែនការ​លក់​យន្តហោះ​ច​ម្បាំ​ង​បំបាំង​កាយ​ ​F​-35 ​ទៅ​អោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​ជា​ផ្នែក​មួយ​នៃ​ការ​ទិញ​លក់​មួយ​កញ្ចប់​តំ​លៃ​២​៣​.​៣​៧​ពាន់​លាន​ដុល្លារ​ ​។​ ​ហើយ​បើ​តាម​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​កា​រលក់​នេះ​នឹង​រួម​មាន​យន្តហោះ​ ​F​-35 ​ចំនួន​៥​០​គ្រឿង​ ​ដែល​អាច​ប្រើ​សំរាប់​ស៊ើបការណ៍​ ​និង​វាយប្រហារ​ ​។​ ​បន្ថែម​លើ​នេះ​ ​វាក​៏​នឹង​រួម​មាន​យន្តហោះ​ដ្រូ​ន​ទំនើប​ ​M​Q-9B ​ចំនួន​១​៨​គ្រឿង​ ​និង​គ្រាប់រំសេវ​តំ​លៃ​១​០​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner