សហព័ន្ធកីឡាវាយកូនបាល់ បានដាក់គោលដៅយកមេដាយ ស៊ីហ្គេម ២០២៣ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងបទសម្ភាសន៍ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធមិនទម្លាក់ដៃនោះទេ ដើម្បីពង្រឹងគុណភាពបច្ចេទេស ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលកីឡាវាយកូនបាល់ បន្ទាប់ពីបានប្រមូលផ្តុំការហ្វឹកហាត់ឡើងវិញ ជាង២ សប្តាហ៍មកនេះ ។ ដែលមានឈុតធំ៨នាក់ ខណៈក្រុមថ្នាលយុវជន នៅទូទាំងប្រទេសមានជាង៣០នាក់ ។

អគ្គលេខាធិការរូបនេះ អះអាងទៀតថា យើងបានប្រមូលផ្តុំឡើងវិញភ្លាមៗ ទាំងក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាល ដើម្បីពន្លឿនសកម្មភាពរបស់សហព័ន្ធ ស្វែងរកកីឡាករ កីឡាការិនីដែលមានសក្តានុពល ត្រៀមដណ្តើមមេដាយជូនជាតិ ។ លោក ទេព រិទ្ធិវិទ្ធ បន្ថែមថា សហព័ន្ធបានដាក់គោលដៅរួចជាស្រេច ដើម្បីយកមេដាយអោយបានពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើអោយ ការប្រកួតអន្តរជាតិនានា រួមទាំងព្រឹត្តិការណ៍កម្រិតពិភពលោក Davis Cup ដែលកម្ពុជា កំពុងស្ថិតនៅក្នុងក្រុម៤នោះ ក៏មិនទាន់ច្បាស់លាស់ពីការប្រកួតឡើងវិញដែរ ប៉ុន្តែអ្វីដែលច្បាស់ និងជាកាតព្វកិច្ច នោះគឺសហព័ន្ធវាយកូនបាល់កម្ពុជា កំពុងសម្រួចឆ្ពោះទៅដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលយើងតែងតែខិតខំធ្វើ និងសង្ឃឹមយ៉ាងមុតមាំផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner