រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងទំណំ នៅខណ្ឌទួលគោក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្តាឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៦០៦ កែងនិងផ្លូវ ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្ត១គ្រឿងម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AQ-7321 ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ស្រាប់តែមានរថយន្តម៉ាក Lexus GS 300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2G-3999 ១គឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ៣០៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវបំបែកជាបួនចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តម៉ាក Starex ពីចំហៀងខាងស្តាំចំពេញទំហឹង បណ្តាលឲ្យរថយន្ត Starex រងការខូតខាតទ្វារខាងស្តាំ រីឯរថយន្ត Lexus ជាអ្នកបង្ករងការខូចខាតខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននណាម្នាក់រងបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក  នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា នៅពេលក្រោយ ៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner