កិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំបន្ទប់លេខ១ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវិជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ “CNM ” លោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងវត្តមានលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀតប្រមាណជាង ៥០នាក់ ។

ក្នុងកិច្ចប្រជុំនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត បានលើកឡើងនៅបញ្ហាមួយចំនួន ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើវឌ្ឍនភាពការងាររយៈពេល៥ខែកន្លងមក ជារួមមាន៖ បញ្ហាប្រឈម, សំណូមពរ, ដំណោះស្រាយ និងផែនការអនុវត្តបន្ត បទពិសោធន៍ការងារ បញ្ហាប្រឈម ស្នើសុំអនុសាសន៍ មានផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពលម្អិតច្បាស់លាស់ ការចូលរួម គាំទ្រពីគ្រប់ស្ថាប័ន គ្រប់កំរិត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា  មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) និង ការរាយការណ៍តាមទូរស័ព្ទចល័ត (App Applicant) អនុវត្តន៍សកម្មភាពអង្កេត និងឆ្លើយតបករណីគ្រុនចាញ់ ប្រភេទ (Pf & Mix)  សម្ភារៈ និងឪសថសារវន្តគ្រុនចាញ់ ផ្គត់ផ្គង់បានគ្រប់គ្រាន់ ទាន់ពេលវេលា អនុវត្តន៍ផែនការ ផ្តល់តេស្ត និងថ្នាំ ៥០តេស្ត/៥ប្រអប់ថ្នាំ ដល់ (VMW)ផងដែរ។

លោក បានបន្តថា ចំពោះមន្ត្រី បុគ្គលិកគ្រប់ជាន់ថ្នាក់ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ ណែនាំបន្ត តាមគ្រប់រូបភាព គ្រប់សកម្មភាពដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋានដែលមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជម្ងឺគ្រុនចាញ់ ដែលជាហេតុធ្វើឲ្យមានផលលំបាកក្នុងការអនុវត្ត សកម្មភាពមួយចំនួនដោយបញ្ហាជំងឺកូវីដ.១៩ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់នោះ យើងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ នឹងស្នើសុំអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីជួយ អប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនចាញ់ដោយរក្សាគំលាត ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងអាល់កុលជាដើម។

លោកវិជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ “CNM ” មានប្រសាសន៍ថា ចំពោះផែនការបន្ត គឺយើងត្រូវលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២០ (Pf) និងឆ្នាំ២០២៥ (PV) នឹងបន្តកិច្ចប្រជុំអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ បង្កើនការស្រាវជ្រាវករណីជំងឺគ្រុនចាញ់ និងការអប់រំ បន្តការប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ រៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ក្រុង បន្តការចែកមុងបន្តដល់ប្រជាជននៅតាមគោលដៅ និងចល័ត /ស្រុក ពង្រឹងការអង្កេតករណីគ្រុនចាញ់ និងរុករកសំបុកចំលងជំងឺគ្រុនចាញ់ស្រាវជ្រាវ កំណត់ និងរុករកក្រុមប្រជាជនចល័តដើម្បីផ្តល់ការអប់រំ និងព្យាបាល ។

ការការពារជំងឺគ្រុនចាញ់យើងបានធ្វើសកម្មភាពចុះចែកមុងជ្រលក់ថ្នាំដល់ប្រជាជនក្នុងគោលដៅចំនួន១៧០០មុង និង ប្រជាជនចល័ត ចំនួន១៣៣៤៤មុងគ្រែ និង ៣៤៧២មុងអង្រឹង ក្នុងឆ្នាំ២០២០នេះ នឹងសកម្មភាពត្រៀមចែកមុងជ្រលក់ថ្នាំដល់ពលករត្រឡប់ពីក្រៅប្រទេស ការអប់រំសុខភាព-សកម្មភាពផ្សព្វផ្សាយ អប់រំ ប្រើឧឃោសនស័ព្ទ នៅតំបន់ព្រៃ តាមរយៈ អ្នកស្ម័គ្រ ចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងមណ្ឌលសុខភាព-សកម្មភាពស្រាវជ្រាវបែបសកម្មរបស់អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់បន្ថែមទៀត៕ ដោយ៖ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner